• 2021-06-22 08:20:26
  • ព័ត៌មាន

សត្វដំរីមួយក្បាល ចូលទៅស្វែងរកចំណីនៅក្នុងផ្ទះបាយ ខណៈដែលម្ចាស់ផ្ទះកំពុងគេងលក់

  • 2021-06-22 08:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ មានរូបភាពមួយត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញទំនាក់ទំនងសង្គមនោះ គឺជាសត្វដំរីមួយក្បាលមានឈ្មោះថា Boonmee បានចូលទៅក្នុងផ្ទះមួយនៅក្នុងរមណីយដ្ឋានមួយកន្លែង ឈ្មោះ Hua Hin កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយប្រើប្រម៉ោយរបស់វាដើម្បីស្វែងរកចំណីអាហារក្នុងផ្ទះបាយ។

ម្ចាស់ផ្ទះដែលត្រូវបានសត្វដំរីចូលទៅរកចំណី បាននិយាយថាគ្រួសាររបស់នាងកំពុងគេងលក់ ហើយនាងបានលឺសំឡេងចេញពីផ្ទះបាយ។ នៅពេលនាងនិងប្តីរបស់នាងបានចុះទៅមើលដោយផ្ទាល់ បានឃើញដំរីមួយក្បាលចូលទៅក្នុងផ្ទះបាយ ដែលមានផ្ទុកនូវអាហារជាច្រើន។

នេះមិនមែនជាលើកទី ១ ទេដែលសត្វដំរីឈ្មោលមួយក្បាលនេះតែងចូលមកក្នុងភូមិជាញឹកញាប់ ហើយបានចូលទៅក្នុងផ្ទះប្រជាជនដើម្បីរកអាហារ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់