• 2021-08-12 07:36:44
  • ព័ត៌មាន

អាណិតណាស់! ករណីដំបូង រកឃើញវីរុសបំប្លែងថ្មី ដែលតា នៅខេត្តព្រះសីហនុ លើក្មេងប្រុសអាយុ ១០ឆ្នាំ

  • 2021-08-12 07:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta ជាលើកដំបូងនៅក្នុងខេត្ត លើកុមារា អាយុ១០ឆ្នាំម្នាក់ ដែលទើបមកពីប្រទេសថៃ។ នេះបើយោងតាមប្រភពព័ត៌មាន ដែលទទួលបានពី រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១២ សីហា ឆ្នាំ ២០២១។

កុមារា អាយុ១០ឆ្នាំម្នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសថៃ តាមច្រកឡែម ដោយបានធ្វើចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។ កុមារារូបនេះ បានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័ក នៅអគារព្យាបាលសាកាណា៣ បន្ទាប់មក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានយកសំណាករបស់គាត់ បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta។

នេះជាករណីដំបូងក្នុងខេត្តព្រះសីហនុ ដែលបានរកឃើញអ្នកវិជ្ជមានប្រភេទកូវីដ១៩ បំប្លែងថ្មី ហើយករណីមួយនេះ ក៏ជាការព្រួយបារម្ភផងដែរ ព្រោះវាបានកើតលើកុមារដែលមានអាយុត្រឹម១០ឆ្នាំ។ ដោយឡែក មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ក៏បានអំពាវនាវក្នុងផេកផ្លូវការផងដែរថា៖ «សូម​ជំរាប​ជូន​បង​ប្អូន​ ខេត្តព្រះសីហនុ​ មេរោគដែលតា​ បាន​មកដល់ខេត្តយើង​ហើយ​ គឺតាមរយៈ​ ពលករ​មកពីថៃ»

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទថ្មី