• 2021-08-25 01:54:59
  • ព័ត៌មាន

ទៅមើលទិដ្ឋភាពច្រើនសន្លឹក ភ្លៀងមួយមេធំជន់លិចតំបន់មួយចំនួននៅព្រះសីហនុ ស្ទើរត្រឹមចង្កេះ

  • 2021-08-25 01:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀងមួយមេធំកាលពីល្ងាចថ្ងៃទី២៤ សីហា ២០២១ បានបង្កឲ្យជន់លិច តំបន់មួយចំនួននៅខេត្តព្រះសីហនុ នៅតាមបណ្តាផ្លូវធំៗជាច្រើន ក៏ដូចជាតាមផ្ទះពលរដ្ឋ ក្នុងកម្រិតទឹកភ្លៀង ដែលមានកម្ពស់ដល់ទៅ ២៤៩មម គិតត្រឹមម៉ោង ០៨:០០​នាទី យប់ថ្ងៃទី ២៤ សីហា ២០២១។ នេះ បើតាមប្រភពរូបភាព ដែលប្រមូលបានពី ផេកហ្វេសប៊ុក ឯកឧត្តម គួច ចំរើន។

យ៉ាងណាមិញ រូបភាពដែលប្រមូលបានខាងក្រោម ក៏បានបង្ហាញពីតំបន់មួយចំនួន ដែលទទួលរងការលិចខ្លាំងពីភ្លៀងមួយមេធំ កាលពីយប់ម្សិលមិញនេះ ដែលតំបន់ទាំងនោះ មាន តំបន់អូរ២, អូរ៣, អូរ៤ និងអូរ៥ ក្នុងសង្កាត់លេខ៤ ៕

សូមទស្សនាបណ្តុំរូបភាព ទិដ្ឋភាពជំនន់ទឹកភ្លៀង កាលពីយប់មិញ

ប្រភព និងរូបភាព ៖ ផេកហ្វេសប៊ុក ឯកឧត្តម គួចចំរើន

អត្ថបទ ៖ មេខាឡា

មតិយោបល់