• 2021-08-26 04:56:26
  • ព័ត៌មាន

ស្គាល់អត្តសញ្ញាណ ជនរងគ្រោះដែលបានស្លាប់ចោលប្រពន្ធកូន ក្នុងជំនន់ទឹកភ្លៀងនៅព្រះសីហនុ ជាបុរសចិត្តធម៌មួយរូប

  • 2021-08-26 04:56:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ដែលបាត់ខ្លួនហូរតាមទឹកជិតសាលាដុនបូស្កូ អូរ៥ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពេលមានជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃ ២៤ សីហា ២០២១ ក្រោយបានរកឃើញសពនៅចំណុច ម្តុំភូមិអាចម៍មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការស្រាវជ្រាវ និងកោសល្យវិច្ចយ័ ពេលនេះបានស្គាល់អត្តសញ្ញាណហើយ គឺជាជនជាតិឥណ្ឌូនេស៊ី។

បុរសជនជាតិឥណ្ឌូនេស៊ីដែលបានស្លាប់ក្នុងហេតុការណ៍ទឹកជំនន់នេះ បានរស់នៅក្នុងខេត្តព្រះសីហនុជាច្រើនឆ្នាំមកហើយ បានកសាងគ្រួសារមួយយ៉ាងមានសុភមង្គល មានប្រពន្ធ និងកូនប្រុស-ស្រី ៣នាក់គួឱ្យស្រលាញ់។ ពេលនេះលោកត្រូវឃ្លាតឆ្ងាយពីប្រពន្ធកូនជារៀងរហូត គ្មានថ្ងៃត្រឡប់ ដោយសារតែគ្រោះថ្នាក់ចៃដន្យមួយប៉ព្រិចភ្នែក ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមកបុរសជនជាតិឥណ្ឌូនេស៊ីនេះ ជាមនុស្សល្អ ចេះចែករំលែកជួយការងារសង្គម ការងារមនុស្សធម៌ជាច្រើនរាប់មិនអស់។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកឈ្មោះ Sorm Pheaktra News នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ដោយមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល១៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតលើផ្លូវមិត្តភាព ក្បែរដុនបូស្កូ ដោយបុរសជនជាតិឥណ្ឌូនេស៊ីនេះបានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួនតែម្តង និងរហូតឈានដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ទើបរកសាសពរបស់គាត់ឃើញ និងស្គាល់អត្តសញ្ញាណរបស់គាត់ផងដែរ៕

ប្រភព៖ Sorm Pheaktra News

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទថ្មី