• 2021-11-28 13:30:43
  • ព័ត៌មាន

សម្ដេចក្រុមព្រះ បុត្រាទីពីរនៃព្រះបរមរតនកោដ្ឋ មានលក្ខណៈស្រដៀងនឹងបិតាទ្រង់ច្រើនចំណុច ពេលនេះបានឃ្លាតចាកឆ្ងាយជារៀងរហូតហើយ

  • 2021-11-28 13:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ នេះបើតាមប្រភពព័ត៌មានជាផ្លូវការពីទំព័រផេក Royal Du Cambodge ។

តាមព្រះរាជជីវប្រវត្តិ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។

តាមឯកសារពី Wikipedia បានចងក្រង និងរៀបរាប់ថា មនុស្សមួយចំនួនដូចជាហារីស មឺតា,លី ក្វាន់យូ និងបេនី វីតយូណូ បានឱ្យដឹងថា នរោត្តម រណឫទ្ធិគឺថាមានលក្ខណៈស្រដៀងនឹងបិតាទ្រង់ច្រើន, ទាំងរាងកាយ, មុខមាត់, សំឡេង និងបុគ្គលិកលក្ខណៈ។ ការស្ទាបស្ទង់មតិដែលធ្វើឡើងនៅខែកក្កដា ឆ្នាំ១៩៩៧ ដោយមជ្ឈមណ្ឌលព័ត៌មានកម្ពុជាបានគាំទ្រការសម្គាល់រូបរបស់រណឫទ្ធិថាគឺប្រហាក់ប្រហែលស្រដៀងនឹងសីហនុមែន។ ព្រះអង្គនរោត្ដម រណឫទ្ធិបានឆ្លើយតបទៅនឹងការសង្កេតទាំងនេះក្នុងកិច្ចសម្ភាសន៍មួយជាមួយមឺតាក្នុងឆ្នាំ២០០១ ថា៖ "ប្រជាពលរដ្ឋខ្មែរតែងតែគោរពព្រះមហាក្សត្រហើយខ្ញុំមើលទៅដូចបិតារបស់ខ្ញុំអញ្ជឹង។ សមិទ្ធិផលរបស់ខ្ញុំគឺមិនមែនជាអ្វីដែលពួកគេត្រូវចងចាំនោះទេ អ្វីដែលគេត្រូវចងចាំគឺអំពើរបស់បិតាខ្ញុំ។ ផ្ទុយទៅវិញ ប្រសិនបើខ្ញុំបរាជ័យនុះប្រជាជននឹងនិយាយថា'អូ!ព្រះអង្គគឺជាបុត្រារបស់សម្តេចសីហនុ ម្តិចក៏ព្រះអង្គមិនដូចបិតាព្រះអង្គអញ្ជឹង' ឫក៏ទ្រង់គ្រាន់តែជាបន្ទុក។"

សម្ដេចក្រុមព្រះ នរោត្ដមរណឫទ្ធិអាចនិយាយភាសាខ្មែរ, បារាំង និងអង់គ្លេសបានយ៉ាងស្ទាត់។ព្រះអង្គមានសញ្ជាតិពីរ គឺខ្មែរ និងបារាំង ដែលទទួលបាននៅក្នុងឆ្នាំ១៩៧៩។ ព្រះអង្គចូលចិត្តស្តាប់តន្ត្រីនិងមើលល្ខោន ឫខ្សែភាពយន្ត ក៏ប៉ុន្តែនៅក្នុងបទសម្ភាសន៍ឆ្នាំ ២០០១ ព្រះអង្គបានពិពណ៌នាអំពីខ្លួនទ្រង់ថា ខ្វះទេពកោសល្យខាងសិល្បៈមិនដូចបិតារបស់ទ្រង់។ នៅឆ្នាំ២០០២ សម្ដេចនរោត្ដម រណឫទ្ធិបានផលិតនិងដឹកនាំខ្សែភាពយន្តមួយដែលមានរយៈពេល ៩០ នាទី ដែលមានចំណងជើងថារាជាបុរី ដែលត្រូវបានថតនៅប្រាសាទអង្គរវត្ត ៕

មតិយោបល់