• 2021-12-30 23:33:00
  • ព័ត៌មាន

អ្នកឧកញ៉ា លាង ឃុន ផ្ញើសារជូនពរអតិថិជន និងដៃគូសហការក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២

  • 2021-12-30 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានផ្ញើសារថ្លែងអំណរគុណដល់អតិថិជន អ្នកលក់បន្ត ដៃគូសហការ ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលតែងគាំទ្រផលិតផលរបស់ក្រុមហ៊ុននាពេលកន្លងមក។

អ្នកឧកញ៉ា លាង ឃុន មានប្រសាសន៍ថា៖ «ការគាំទ្រនេះហើយធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនទៅមុខជានិច្ចរហូតយើងឈានជើងក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុតមួយនៅអាស៊ីប្រកបដោយមោទកភាពជាទីបំផុត»

ទន្ទឹមនឹងនេះ ខ្មែរ ប៊ែវើរីជីស កាលពីពេលថ្មីៗនេះ ក៏បានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដំបូងគេនៅកម្ពុជា ដែលទទួលបានពានរង្វាន់គ្រប់គ្រងប្រតិបត្តិការអាជីវកម្មល្អ លំដាប់ពិភពលោក (World Class Operation Management) ពីស្ថាប័នដ៏ល្បីនៅសហគមន៍អឺរ៉ុប EFESO Consulting។

អ្នកឧកញ៉ា លាង ឃុន បានបន្តថា៖ «ក្នុងឱកាសដ៏រីករាយនេះ ខ្ញុំសូមជូនពរដល់ឯកឧត្តម លោកជំទាវ លោកលោកស្រីទាំងអស់ សូមជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អ រកទទួលទានមានបាន និងធ្វើដំណើរទៅទីជិតឆ្ងាយសូមប្រកដដោយសុវត្ថិភាព»

គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា ស្រាបៀរ កម្ពុជា ទឹកក្រូចអាយស៍ IZE ភេសជ្ជៈប៉ូវកម្លាំងវើក Wurkz និងទឹកបរិសុទ្ធ កម្ពុជា ដែលត្រូវបានផលិតឡើងដោយការប្រើប្រាស់ម៉ាស៊ីន និងប្រព័ន្ធស្វ័យប្រវត្តិទំនើបចុងក្រោយនាំចូលពីអាល្លឺម៉ង វត្ថុធាតុដើមល្អបំផុតនាំចូលពីអឺរ៉ុប ព្រមទាំងបុគ្គលិកជំនាញមានបទពិសោធខ្ពស់៕

អត្ថបទ៖ In Sopheng

មតិយោបល់