• 2025-05-05 03:57:24
  • ព័ត៌មាន

ព្រះពិធីចែចូវ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ជាពិធីសិរីមង្គលសែរាជវង្សានុវង្សខ្មែរដ៏ធំ

  • 2025-05-05 03:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលកន្លងទៅថ្មីៗនេះ កូនប្រុស អ្នកឧកញ៉ា អុឹង ប៊ុនហូវ លោក អុឹង ស៊ីវឈន់ បានធ្វើពិធីសុំរៀបអាពាហ៍ពិពាហ៍ ទៅកាន់គូគាប់ភ្ជាប់និស្សិយរបស់លោក គឺ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា។ ពិធី Proposal នេះត្រូវបានគេមើលឃើញថា ពោលពេញទៅដោយស្នាមញញឹម និង ប្រកបដោយភាពរ៉ូមែនទិច។

ក្រោយពីពិធីសុំរៀបអាពាហ៍ពិពាហ៍ រវាងគូស្នេហ៍ ដែលជាពូជពង្ស វង្សត្រកូលក្សត្រ និង ឧកញ៉ា មួយគូនេះ ល្បីរន្ទឺពេញស្រុកខ្មែរ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ដែលជាព្រះរាជបុត្រទី ៤ របស់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ និងអ្នកឧញ៉ា អុឹង ប៊ុនហ៊ូវ សហស្ថាបនិកក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប បានរៀបចំព្រះពិធីចែចូវដល់បុត្រាបុត្រី។ ព្រះពិធីចែចូវនេះ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗ។

ពិធីសិរីមង្គលសែរាជវង្សានុវង្សខ្មែរដ៏ធំនេះ កូនស្រីនាម នរោត្តម ពង្សសូរិយា ជាព្រះបុត្រីរបស់ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ទ្រង់ជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរេាត្តម សីហមុនី និង ត្រូវជាព្រះរាជនត្តា (ចៅស្រី) នៃព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងកូនប្រុសនាម អុឹង ស៊ីវឈន់ ជាកូនប្រុសរបស់ អ្នកឧញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់