- 2024-11-12 03:57:13
- ព័ត៌មាន
អត្ថប្រយោជន៍មហាសាលនៃអាហារសម្ងួត ដែលមនុស្សភាគច្រើនមើលរំលង
- 2024-11-12 03:57:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍មហាសាលនៃអាហារសម្ងួត ដែលមនុស្សភាគច្រើនមើលរំលង
ចន្លោះមិនឃើញ
និយាយអំពីរបបអាហាររបស់មនុស្សដែលអាចទទួលបាន មានទាំងប្រភេទស្រស់ និងសម្ងួត។ និយាយអំពីផ្លែឈើ គឺប្រភេទស្រស់ជាអ្វីដែលគ្រប់គ្នាឲ្យតម្លៃ យល់ថាវាមានប្រយោជន៍ច្រើនសម្រាប់សុខភាព។ មិនខុសនោះទេ តែជាមួយគ្នា ប្រភេទក្រៀម ឬសម្ងួត ក៏មានប្រយោជន៍មហាសាលដែរ។
ប្រភេទផ្លែឈើសម្ងួត ឬក្រៀមមានច្រើន តែឥឡូវនេះ និយាយតែចំពោះផ្លែស្វាយសម្ងួត ម្នាស់សម្ងួត និងចេកសម្ងួត។ តាមគេហទំព័រសុខភាព dryingallfoods បានដាក់អាហារសម្រន់ប្រភេទស្វាយសម្ងួត ជា១ក្នុងចំណោមអាហារសម្រន់មានប្រយោជន៍ទាំង ៧។ គេហទំព័រនេះ បានបរិយាយថាស្វាយសម្ងួត៖ អត្ថប្រយោជន៍របស់វា គឺទាក់ទងទៅនឹងវីតាមីន A។
ជាការពិត ផ្លែស្វាយស្ងួតសម្បូរទៅដោយវីតាមីន A។ វីតាមីននេះមានសារៈសំខាន់សម្រាប់សុខភាពភ្នែក ស្បែកភ្លឺថ្លា និងប្រព័ន្ធការពាររាងកាយរឹងមាំ។ ដូច្នេះ ការទទួលទានផ្លែស្វាយស្ងួតអាចជួយឱ្យភ្នែកប្រសើរឡើង និងព្យាបាលស្ថានភាពភ្នែកដែលទាក់ទងនឹងភាពចាស់ ក៏ដូចជាជំងឺភ្នែកដូចជាជំងឺដក់ទឹកក្នុងភ្នែក និងជំងឺភ្នែកឡើងបាយ។
វីតាមីន A នៅក្នុងផ្លែស្វាយស្ងួតក៏ជួយព្យាបាលបញ្ហាស្បែកដូចជា មុន, ជំងឺស្បែករបកក្រហម, ជម្ងឺត្រអក និងរលាកស្បែក ជាដើម។ វាត្រូវបានគេដឹងផងដែរថាអាចការពារផលប៉ះពាល់នៃការប៉ះនឹងព្រះអាទិត្យ និងភាពចាស់នៃស្បែក។ វាក៏ជួយលើកកម្ពស់ការព្យាបាលរបួសផងដែរ។
សម្រាប់ម្នាស់សម្ងួត ក៏មានអត្ថប្រយោជន៍ច្រើនដែរ ហើយវាជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម ប៉ូតាស្យូម ម៉ង់ហ្គាណែស ជាតិសរសៃ ក៏ដូចជាវីតាមីន A, B និង C។ វាក៏មានប្រយោជន៍ច្រើនក្នុងការការពារជំងឺមហារីកព្រោះវាមានផ្ទុកហ្វ្លុយអូរីត។ ដោយសារតែមាតិកាម៉ង់ហ្គាណែសរបស់វា វាមានប្រយោជន៍សម្រាប់សុខភាពឆ្អឹង និងការបង្កើតឆ្អឹង សម្រាប់ព្យាបាលជំងឺផ្តាសាយ និងក្អក ព្រមទាំងព្យាបាលជំងឺសរសៃឈាមបេះដូង និងពង្រឹងប្រព័ន្ធការពាររាងកាយផងដែរ។
ដោយឡែកចេកស្ងួត៖ វាជាប្រភេទអាហារសម្រន់គ្មានជាតិផ្អែម ហើយមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ថែមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាពទៀតផង។ វាសម្បូរទៅដោយជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីន B6 ក្នុងចំណោមសារធាតុចិញ្ចឹមផ្សេងៗទៀត។ មិនត្រឹមប៉ុណ្ណឹង វាអាចជួយអ្នកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក សម្រកទម្ងន់ ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ បន្ថយសម្ពាធឈាម ពង្រឹងមុខងារខួរក្បាលរបស់អ្នក និងអ្វីៗជាច្រើនទៀត។
អាហារសម្រន់ប្រភេទស្ងួត ដូចជាផ្លែឈើសម្ងួត មានការពេញនិយមច្រើននៅបរទេស។ ដោយឡែកក្នុងស្រុក ក៏ផ្ដើមមានតម្រូវការខ្ពស់ផងដែរ ទន្ទឹមនឹងការផ្គត់ផ្គង់នៅមានកម្រិត។ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន ក្រុមហ៊ុន មិសុតា មានមូលដ្ឋាននៅខេត្តបាត់ដំបង កំពុងផ្គត់ផ្គង់ប្រភេទអាហារសម្រន់នេះ ទាំងនៅក្នុងទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិដូចជា ជប៉ុន ថៃ និងបារាំង។
តាមលោក អុល តុលា COO របស់ មិសុតា បានឲ្យដឹងថា បច្ចុប្បន្ន មិសុតា មានផ្គត់ផ្គង់អាហារសម្រន់ប្រភេទផ្លែឈើសម្ងួត ៣ ប្រភេទធំៗ គឺ "Oja" "មិសុតា" និង “Green charm”។ ផលិតផលអំបូរ "Oja" គឺជាផលិតផលកែច្នៃពីផលិតផលធម្មជាតិ១០០% មិនមានថែមជាតិស្ករ រសជាតិ និងពណ៌ ក្នុងនោះមាន ផលិតផលស្វាយធម្មជាតិសម្ងួត ម្នាស់ធម្មជាតិសម្ងួត ចេកធម្មជាតិសម្ងួតជាដើម។
ដោយឡែកអំបូរ "មិសុតា" មានជាផលិតផលផែ្លឈើសម្ងួតបែបតំណាប់ ជាអាទិ៍ តំណាប់ស្វាយ តំណាប់ម្នាស់ និងតំណាប់ក្រូចពោធិ៍សាត់។ ក្រៅពីនេះ ក៏មានជម្រើសសម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរនិងប្រភេទបន្ទះផ្លែឈើស្រោបដោយសូកូឡាដ៏ឆ្ងាញ់ពិសារទៀតផង។
សម្រាប់អំបូរ Green charm ផលិតផលផ្លែឈើស្ងួតបែបអាហារសម្រន់លាយចម្រុះ មានជីវជាតិនិងតំលៃសមរម្យ។ ផលិតផលនេះរចនាសម្រាប់ទីផ្សារទូលាយទូទាំងប្រទេស ជាពិសេសជំនួសឲ្យនំចំណីនាំចូលខ្លះដែលមិនសូវមានជីវជាតិទ្រទ្រង់ថាមពលរាងកាយប្រចាំថ្ងៃ។
គ្រប់ផលិតផលសម្ងួតរបស់ មិសុតា ផលិតឡើងពីវត្ថុធាតុដើមធម្មជាតិស្រស់ ១០០% ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ក៏ដូចជាវីតាមីនជួយលើកកម្ពស់សុខភាពរាងកាយ។ លោក តុលា បញ្ជាក់ថា មិសុតា ផ្តោតលើគុណភាព និងសុខភាពរបស់អតិថិជនជាចំបង ដើម្បីចូលរួមលើកកម្ពស់សុខភាពសាធារណៈទាំងក្នុង និងក្រៅស្រុក នោះជាមូលហេតុ មិសុតា ដែលបង្កើតឡើងកូនខ្មែរ អាចឈរជើងរឹងមាំក្នុងស្រុក និងទីផ្សារអន្តរជាតិ មាន ជប៉ុន ថៃ និងបារាំង។
លោកគូសបញ្ជាក់ថា ទៅមុខ ផលិតផលផ្លែឈើសម្ងួតមិសុតា អាចនឹងឈានទៅអាមេរិក អូស្រ្តាលី ចិន និងអឺរ៉ុបខ្លះផងដែរ ព្រោះបច្ចុប្បន្នភាគីទាំងអស់កំពុងសិក្សាពីគ្នាទៅវិញទៅមក៕