• 2022-02-17 02:47:34
  • ព័ត៌មាន

រោគសញ្ញា ៨យ៉ាងរបស់អូមីក្រុង តិចច្រឡំថាផ្ដាសាយធម្មតា មិនធ្វើតេស្ត ប្រយ័ត្នឆ្លងពេញផ្ទះ

  • 2022-02-17 02:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោគសញ្ញានៃជំងឺផ្ដាសាយ និងមេរោគកូវីដ១៩ គឺអាចមានចំណុចស្រដៀងគ្នាជាច្រើន ពេលខ្លះអ្នកមិនអាចបែងចែកបានទេថា តើអ្នកំពុងមានជំងឺផ្ដាសាយធម្មតា ឬជាជំងឺកូវីដ១៩នោះទេ។ យ៉ាងណាមិញអ្នកអាចធ្វើការកំណត់សម្គាល់ត្រង់ថា តើយើងមានបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ដែរទេ ប្រសិនបើសង្ស័យថាខ្លួនមានការពាក់ព័ន្ធ សូមដាក់ខ្លួនដាច់ដោយឡែក និងប្រញាប់ធ្វើតេស្តជាបន្ទាន់។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួន របស់មេរោគកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ។ ក្នុងនោះរួមមាន៖

រូបតំណាង

១.រមាស់បំពង់ក

២.ហៀរសំបោរ

៣.អស់កម្លាំង

៤.កណ្តាស់

៥.ឈឺខ្នងផ្នែកខាងក្រោម

៦.ឈឺក្បាល

៧.ឈឺសាច់ដុំ

៨.បែកញើសពេលយប់

ទន្ទឹមនឹងនេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា បេីមានការសង្ស័យ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង​ បេីវិជ្ជមានកូវីដ-១៩​ សុំនៅដាច់ដោយឡែក​ អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់​ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន​ ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ​ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហេីយ​ ឱ្យបានត្រឹមត្រូវ៕

ប្រភព៖ វេជ្ជបណ្ឌិតកម្ពុជា

មតិយោបល់
អត្ថបទថ្មី