- 2022-03-03 08:40:00
- ព័ត៌មាន
រកឃើញកន្លែងដើរលេងថ្មី១កន្លែង បរិយាកាសស្ងប់ស្ងាត់ សម្រស់ក្បែរជើងភ្នំ ទេសភាពស្អាតខ្លាំងណាស់
- 2022-03-03 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញកន្លែងដើរលេងថ្មី១កន្លែង បរិយាកាសស្ងប់ស្ងាត់ សម្រស់ក្បែរជើងភ្នំ ទេសភាពស្អាតខ្លាំងណាស់
ចន្លោះមិនឃើញ
ទេសភាពដ៏ស្រស់បំព្រងនៃរមណីយដ្ឋានទេសចរណ៍ ពើងតាពេជ្រ មានសួនផ្កាចម្រុះពណ៌រីកស្គុះស្គាយ ប្រឹងបង្អួតសម្រស់ អមជាមួយការកែលម្អនូវស្ពានឈើថ្មី មានរូបចម្លាក់ធំៗ ដែលជាកន្លែងកំសាន្តមួយបែប បរិយាកាសដ៏ស្ងប់ស្ងាត់ លក្ខណៈធម្មជាតិក្បែរជើងភ្នំ ហាក់កំពុងទាក់ទាញអ្នកធ្វើដំណើរ ជាពិសេសភ្ញៀវទេសចរឲ្យលង់នឹងទេសភាពបៃតងបែបព្រៃភ្នំខានពុំបាន ។
ជិតដល់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ហើយ ថ្ងៃនេះ Sabay នឹងនាំប្រិយមិត្តទៅស្គាល់កន្លែងទេសចរណ៍ថ្មីមួយទៀតក្នុងស្រុកបន្ទាយស្រី ពោរពេញទៅដោយទេសភាពដ៏ស្រស់ស្រាយ ជាប់ជើងភ្នំធានាថាប្រសិនបើប្រិយមិត្តបានទៅដល់ទីឋាននេះហើយជឿជាក់ថា ថតរូបមិនក្រោម១០០សន្លឹកឡើយ ពិសេសគឺអាហារឆ្ងាញ់ៗ ជួបជុំគ្រួសារ មិត្តភក្តិបងប្អូន ថតរូបស្អាតៗ ស្រូបយកខ្យល់បរិសុទ្ធពី រមណីយដ្ឋានពើងតាពេជ្រ ធានាថាបន្ទូរអារម្មណ៍ សោយសុខសម្រស់ព្រៃភ្នំយ៉ាងត្រជាក់ចិត្តបំផុត ។
ស្រុកបន្ទាយស្រី ជាដែនដីដ៏ពិសិដ្ឋមានផលិតផលទេសចរណ៍ដ៏ច្រើនសម្បូរបែប ជាទីចាប់អារម្មណ៏ដល់អ្នកទស្សនាដែលបានមកកម្សាន្តរមណីយដ្ឋាននានា គឺតែងតែសរសើរមិនដាច់ពីមាត់នូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់ស្រុកបន្ទាយស្រីនេះ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺរមណីយដ្ឋានបេតិកភ័ណដ៏ល្អវិចិត្រ ប្រាសាទបន្ទាយស្រី ដែលបានអន្ទងចិត្តភ្ញៀវជាតិ និងអន្តរជាតិមកកាន់ទឹកដីដ៏ស្រស់ត្រកាល មួយនេះ ៕