• 2022-04-06 10:35:00
  • ព័ត៌មាន

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទកុំលក់តម្លើងថ្លៃ នៅថ្ងៃចូលឆ្នាំថ្មីខាងមុខ

  • 2022-04-06 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយបានអំពាវនាវដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទកុំលក់តម្លើងថ្លៃ ដើម្បីចូលដល់ការចំណាយរបស់ពលរដ្ឋដែលមកកម្សាន្តនៅខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា រាល់ម្ចាស់អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងបងប្អូនអាជីវករលក់ចំណីអាហារ មុខទំនិញគ្រប់ប្រភេទ សូមកុំលក់តម្លើងថ្លៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នាពេលខាងមុខនេះ។ ទន្ទឹមនេះ រដ្ឋបាលខេត្តព្រះសីហនុស្នើឱ្យ រៀបចំអនុវត្តឱ្យ បានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ លាងដៃសាប៊ូ ឬអាល់កុល ដែលនិងរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃ វីរុសកូវីដ-១៩ ព្រមទាំងធ្វើការសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងរបៀបរៀបរយទាំងអំឡុងពេល និងក្រោយប្រារព្ធពិធី។

សូមជម្រាបថា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នាពេលខាងមុខ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍ដូចខាងក្រោ៖ រៀបចំលេង ល្បែងប្រជាប្រិយ , រៀបចំព្រឹត្តិការណ៍ការ ប្រកួតកីឡាទាញព្រ័ត្រឆ្នេរខ្សាច់ , ព្រឹត្តិការណ៍ការ ប្រគុំតន្ត្រី ។ល។ ៕

ព័ត៌មានលម្អិតសូមពិនិត្យក្នុងសេចក្ដីប្រកាសខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី