• 2022-05-23 02:12:16
  • ព័ត៌មាន

សោកស្ដាយណាស់! លោកវេជ្ជបណ្ឌិតដ៏ឆ្នើមម្នាក់នៅពេទ្យអង្គឌួង ជួយសង្គ្រោះកុមារជាច្រើននាក់ បាត់បង់ជីវិតហើយ

  • 2022-05-23 02:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកវេជ្ជបណ្ឌិតវ័យក្មេងមួយរូប តែងជួយស្រោចស្រង់អាយុជីវិតកុមារជាច្រើននាក់ បានបាត់បងជីវិត បន្សល់ទុកនូវក្ដីសោកស្ដាយជាពន់ពេក។ លោកវេជ្ជបណ្ឌិត ធី សាមឺឌី ឯកទេសទារកនិងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង បានទទួលមរណៈភាពកាលពីវេលាទាបភ្លឺ នៅថ្ងៃទី 22 ខែ ឧសភា ឆ្នាំ 2022 នេះ ដោយជំងឺគាំងបេះដូង។ នេះបើតាមប្រភពពី ក្រុមអ្នកសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់នៅកម្ពុជា ។

យោងតាមប្រភពខាងលើ លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតមួយរូបដែលបានព្យាបាលជំងឺដល់ក្មេងៗ និងទារកដែលចូលមកសម្រាក និងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បានជាសះស្បើយពីជំងឺជាច្រើន ដោយលោកវេជ្ជបណ្ឌិតព្យាបាលយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការព្យាបាលក្មេងៗនិងទារកទាំងអស់នោះ។

បន្ថែមពីនេះទៅទៀតលោកវេជ្ជបណ្ឌិត្យគឺជាមិត្តភក្កិដ៏ល្អប្ដីដ៏ល្អដ៏ស្លូតបូតម្នាក់ដែលដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គលនិងស្នាមញញឹម ។ ប៉ុន្តែស្នាមញញឹមរបស់គ្រួសារមួយនេះត្រូវបានញញឹមប្រកបដោយទឹកភ្នែកដោយអួលអាក់ជាទីបំផុត ។ ការចាកចេញរបស់លោកវេជ្ជបណ្ឌិតគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក៏ដូចជាវិស័យសុខាភិបាល ៕

ប្រភព៖ ក្រុមអ្នកសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់នៅកម្ពុជា

មតិយោបល់