• 2022-06-21 07:38:38
  • ព័ត៌មាន

សារព័ត៌មានល្បីៗលើពិភពលោក នាំគ្នាចុះផ្សាយព្រោងព្រាត ត្រីបបែលយក្ស រកឃើញនៅកម្ពុជា!

  • 2022-06-21 07:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រីបបែលញីយក្សទម្ងន់រហូតទៅដល់៣០០គីឡូក្រាម ដែលត្រូវបានរកឃើញនៅក្នុងទន្លេមេគង្គនៅប្រទេសកម្ពុជា បានល្បីដល់សារព័ត៍មានធំៗនៅលើពិភពលោកធ្វើការចុះផ្សាយដោយក្នុងនោះមានដូចជា BBC CNN និង ABC News ជាដើម។

មន្ត្រីខណ្ឌរដ្ឋបាលជលផល ស្ទឹងត្រែង និងក្រុមការងារគម្រោងអច្ឆរិយៈមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃទន្លេមេគង្គលើកម្ពុជា បានធ្វើការព្រលែងត្រីបបែលយក្សទម្ងន់ ៣០០គីឡូក្រាមចូលទៅក្នុងទន្លេមេគង្គវិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីជាប់សន្ទូចរបស់អ្នកភូមិនេសាទ។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែងបានឲ្យដឹងថា នេះជាត្រីបបែល ប្រភេទមេពូជ ដែលក្រុមការងារបានធ្វើពិធីព្រលែងទៅក្នុងទន្លេមេគង្គលើវិញជាលើកទី៣ ហើយលើកនេះ មានទម្ងន់រហូតដល់ទៅ៣០០គីឡូក្រាម ដោយមានទំហំចាប់ពីក្បាលដល់ចុងកន្ទុយប្រវែងរហូតទៅដល់ ៣៩៨សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០សង់ទីម៉ែត្រ។

ទន្លេមេគង្គកម្ពុជាគឺជាជម្រករបស់ត្រីទឹកសាបដែលមានទំហំធំៗ បំផុតនៅលើពិភពលោក ពិសេសនៅកម្ពុជា ជាកន្លែងដែលមានវត្តមានត្រីបបែលយក្សទឹកសាប អាចមានទម្ងន់ជិត ៦០០ គីឡូក្រាម ជាមួយប្រវែងជិត ៤ ម៉ែត្រឯណោះ បច្ចុប្បន្នត្រីប្រភេទនេះ កំពុងរងគ្រោះថ្នាក់ជិតផុតពូជ នៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ( IUCN Red List )៕

ទស្សនាវីដេអូដែលបង្ហោះដោយ ABC News ៖

ប្រភព៖ BBC | CNN អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី