• 2022-07-04 03:04:27
  • ព័ត៌មាន

ប្រវត្តិដ៏អស្ចារ្យ! ស្ត្រីដំបូងគេបង្អស់លើពិភពលោក ដែលបានធ្វើដំណើរទៅក្នុងលំហអវកាស ហោះឆ្វែលផែនដី៤៨ជុំ

  • 2022-07-04 03:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី Valentina Vladimirovna Tereshkova ត្រូវបានគេស្គាល់ថាជាស្ត្រីដ៏ក្លាហានម្នាក់ ហើយក៏ជាស្ត្រីដំបូងគេបង្អស់នៅលើពិភពលោកដែលបានធ្វើដំណើរទៅក្នុងលំហអវកាសដោយជិះយានអវកាស Vostok 6 នៅឆ្នាំ ១៩៦៣ យ៉ាងជោគជ័យបំផុតនៅក្នុងប្រត្តិសាស្ត្រមនុស្សជាតិ ក្រោយគោចរឆ្វែលជុំវិញភពផែនដីបានចំនួន៤៨ជុំ ចំណាយពេល៧១ម៉ោង( ២ថ្ងៃ ២២ ម៉ោង និង៥០នាទី)និង បានវិលត្រឡប់ចុះមកផ្ទៃផែនដីវិញដោយសុវត្តិភាព អតីតជំនាន់សហភាពសូវៀត។

លោកស្រី Valentina Vladimirovna Tereshkova កើតនៅថ្ងៃទី ៦ មីនា ឆ្នាំឆ្នាំ១៩៣៧ ក្នុងត្រកូលគ្រួសារកសិករ តែលោកស្រីជាមនុស្សដែលមានភាពក្លាហាន ចូលចិត្តសកម្មភាព ជិះឆ័ត្រយោងពីខ្ពស់ លុះដល់វ័យ២២ឆ្នាំ លោកស្រីក៏បាន ធ្វើការងារមួយជាអ្នកលោកឆ័ត្រយោងលើកដំបូងនៅក្លឹបអាកាសចរណ៍ មួយក្នុងជំនាន់នោះ។

អាចថាជា ជាភ័ព្វសំណាងឬក៏សមត្ថភាពរបស់លោកស្រី នាពេលនោះទីភ្ញាក់ងារអវកាសរបស់សហភាពសូវៀត បានជ្រើសរើសស្ត្រីម្នាក់មកហាត់រៀនបន្ថែម ក្នុងគោលបំណងបំបែកឯកត្តកម្ម យកស្រ្តីបញ្ជូនឡើងទៅកាន់ទីអវកាស ឲ្យបានមុនសហរដ្ឋអាមេរិក ដូចទៅនឹងលោក Yuri Gagarin បុរសទី១ដំបូងរបស់សហភាពសូវៀតដែរ ដែលបានធ្វើដំណើរឡើងទីអវកាសមុនគេលើពិភពលោក។

ទីបំផុតដោយសារលោកស្រីជាស្ត្រីដែលមានទេពកោសល្យ និងមត្ថភាពពូកែខាងលោតឆ័ត្រឆោង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៣ ក្រោយពីការបាញ់យាន អវកាស Vostok 6 ជិះឆ្វែលជុំវិញភពផែនដីបានចំនួន៤៨ជុំ និងត្រឡប់ចុះមកវិញ លោកស្រ្តីបានទម្លាក់ខ្លួនដោយប្រើឆ័ត្រយោង រយ:កម្ពស់ជាងជិត៧គីឡូម៉ែត្រ ដោយជោគជ័យមកដល់ដីវិញ។

សូមជម្រាបថា ការបាញ់យានអវកាសទៅក្នុងអវកាសនេះ នាឆ្នាំ១៩៦៣ គឺ លោកស្រីជាអ្នកជិះ Vostok 6 ចំណែកឯលោក Valeri Bykovsky ជាអ្នកជិះ Vostok 5 ដោយបាញ់ពីរយានអវកាសព្រមៗគ្នា ហើយ យានអវកាសទាំង២នេះ មិនបានបញ្ជាដោយផ្ទាល់ដៃនោះទេ គឺ ខាងសហភាពសូវៀតបានបញ្ជាប្រព័ន្ធដំណើរស្វ័យប្រវត្តិ ។

ក្រោយបញ្ចប់បេសកម្មដ៏អស្ចារ្យសម្រាប់មនុស្សជាតិមួយនេះ លោកស្រី Valentina Vladimirovna Tereshkova បានទទួលការកើតសរសើរ និងពានរង្វាន់ពីសហភាពសូវៀត ពិសេសបានឡើងតំណែងជា សមាជិកសភារបស់សហភាពសូវៀតនាពេលនោះផងដែរ។

ប្រភព៖ Wikipedia | Space ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់