- 2022-09-28 12:24:03
- ព័ត៌មាន
មកដឹងពី "ល្បឿនកំណត់ក្នុងការបើកបរ" សម្រាប់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
- 2022-09-28 12:24:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពី "ល្បឿនកំណត់ក្នុងការបើកបរ" សម្រាប់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហាញជាផ្លូវការនៅក្នុងថ្ងៃនេះ នូវល្បើនកំណត់ក្នុងការបើកបរ សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
ក្នុងការបើកបរផ្លូវល្បឿននេះគឺមានល្បឿនអប្បបរមា (យឺតបំផុត) ៦០គីឡូម៉ែត្រ/ម៉ោង សម្រាប់យានយន្តគ្រប់ប្រភេទ។
ប៉ុន្តែប៉ុន្តែសម្រាប់ល្បឿនអតិបរមា (លឿនបំផុត) គឺខុសគ្នាទៅតាមប្រភេទយានយន្ត សម្រាប់រថយន្តគ្រួសារ/ធុនស្រាលអាចដល់ល្បឿន ១២០គីឡូម៉ែត្រ/ម៉ោង រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ អាចបើកដល់ ១០០គីឡូម៉ែត្រ/ម៉ោង និង រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត អាចបើកដល់ ៨០គីឡូម៉ែត្រ/ម៉ោង។
ទោះជាមានលក្ខខ័ណ្ឌបើកបរក្នុងការកំណត់ល្បឿនខាងលើ តែអ្នកបើកបរទាំងអស់ត្រូវតែគោរពតាមផ្លាកសញ្ញាកំណត់តាមដងល្បឿនលឿននេះជាកំហិត ដូចជា ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០គីឡូម៉ែត្រ/ម៉ោង ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គីឡូម៉ែត្រ/ម៉ោង។ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។
សូមរំលឹកផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានក្រួសងឲ្យបើកប្រើប្រាស់សាកល្បងដោយមិនបង់ប្រាក់មួយខែពេញជាផ្លូវការចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២៕