• 2023-07-31 03:45:53
  • ព័ត៌មាន

បុណ្យលិង្គ ជាប់ទាក់ទងរឿងព្រេងនិទាន និយាយ ពីបិសាចចិត្តអាក្រក់លាក់ខ្លួននៅក្នុងយូនី របស់យុវតីម្នាក់

  • 2023-07-31 03:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀងរាល់រដូវផ្ការីក ភ្ញៀវទេសចររាប់ពាន់នាក់បាននាំគ្នាទៅទីក្រុង Kawasaki ប្រទេសជប៉ុន ដើម្បីប្រារព្ធពិធីមួយ គឺពិធីលិង្គ។

Kanamara Matsuri ដែលជាទូទៅហៅថា "Steel Penis Festival" ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលធ្វើឡើងនៅថ្ងៃអាទិត្យ សប្តាហ៍ដំបូងនៃខែមេសា។ នេះអាចហាក់ដូចជាចម្លែកសម្រាប់មនុស្សមួយចំនួន ដោយចាត់ទុកប្រទេសជប៉ុនជាប្រទេសដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការតុបតែង និងការប្រុងប្រយ័ត្ននៅពេលនិយាយអំពីជីវិតឯកជនរបស់បុគ្គលម្នាក់ ជាពិសេសផ្លូវភេទ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នាបង្ហាញដល់ចំណុចកណ្តាលនៃព្រឹត្តិការណ៍នេះ ក្បួនដង្ហែ Mikoshi ដែលមានទីសក្ការៈបូជាធំៗចំនួនបី គឺលិង្គ (ប៉ុន្តែអាចចល័តបាន) ដែលដឹកតាមដងផ្លូវ។ លិង្គធំៗទាំង៣ មួយធ្វើឡើងពីដុំដែកពណ៌ខ្មៅ មួយធ្វើឡើងពីឈើ ហើយទីបីមានពណ៌ផ្កាឈូក។

រឿងព្រេងបុរាណបានតំណាលថា មានយុវតីម្នាក់ធ្លាប់ធ្លាក់ខ្លួនជាជនរងគ្រោះដោយសារបណ្តាសាររបស់បិសាច ។ បិសាច ដែលមានធ្មេញមុតស្រួច ជំរុញដោយចិត្តច្រណែនផងនោះ បានទៅលាក់ខ្លួននៅខាងក្នុងទ្វារមាសរបស់យុវតីនោះ ហើយខាំលិង្គប្តីរបស់នាង នៅពេលនាងព្យាយាមរួមភេទជាមួយប្តី។ ជាក់ស្តែង យុវតីដែលត្រូវបិសាចនោះមានចិត្តច្រណែននាងហាក់អស់សង្ឃឹម ហើយបានស្វែងរកជំនួយពីជាងដែកម្នាក់ដែលបង្កើតដុំដែក ដើម្បីយកឈ្នះបិសាចនោះ ។ នៅពេលដែលបិសាចនោះ ព្យាយាមខាំលើកំណាត់ដែកនោះ បានធ្វើឱ្យធ្មេញរបស់វាបាក់ រួចក៏បង្ខំឱ្យវាបោះបង់ចោលរាងកាយរបស់យុវតីនោះទៅ។ នាងបានរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមីរបស់នាង។

ពិធីបុណ្យដែលបានប្រារព្ធឡើងជាលើកដំបូងនៅប្រទេសជប៉ុន ក្នុងឆ្នាំ ១៩៦៩ គឺរំលឹកដល់រឿងព្រេងនិទានខាងលើនេះ និងទីសក្ការបូជាឈ្មោះ Kanayami ដែលជាកន្លែងតម្កល់ទុកដុំដែកដែលត្រូវបិសាចខាំនោះ បានក្លាយជាចំណុចប្រសព្វសម្រាប់គូស្វាមីភរិយាដែលមានបំណងបួងសួង ចង់បានកូន និងសំណាងល្អក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ។ អ្នករកស៊ីផ្លូវភេទក៏ឧស្សាហ៍ទៅកាន់ទីនោះដែរ ដើម្បីបួងសួង សុំការការពារ និងចៀសវាងកុំឱ្យកើតជំងឺកាមរោគ។ ឥឡូវនេះ មានអ្នកចូលរួមប្រហែល ៥០០០០នាក់ជារៀងរាល់ឆ្នាំ ដោយព្រឹត្តិការណ៍នេះបានក្លាយជាកន្លែងសំខាន់សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ នៅក្នុងប្រទេសជប៉ុន៕

ប្រភព ៖ Tokyo Cheapo

ប្រែសម្រួល ៖ សង្ហា

មតិយោបល់