
- 2023-08-18 08:52:28
- ព័ត៌មាន
សាលាលំដាប់ពិភពលោក The King's School, Vattanacville បើកដំណើរការថ្ងៃចូលរៀនដំបូង
- 2023-08-18 08:52:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាលំដាប់ពិភពលោក The King's School, Vattanacville បើកដំណើរការថ្ងៃចូលរៀនដំបូង
ចន្លោះមិនឃើញ
(ភ្នំពេញ)៖ សាលា The King's School, Vattanacville គឺជាសាលាដៃគូរបស់ The King's School, Canterbury នៅទីក្រុង Kent នៃចក្រភពអង់គ្លេស ជាសាលាដែលមានអាយុកាល ចំណាស់ជាងគេនៅអឺរ៉ុប តាំងពីឆ្នាំ ៥៩៧ នៃគ.ស. រហូតដល់បច្ចុប្បន្ន។ នៅពេលដែលការរំលាយវត្តមាននៃទីសក្ការៈនៅចក្រភពអង់គ្លេសបានកើតឡើង សាលានេះត្រូវបានបង្កើតឡើងវិញក្នុងរជ្ជកាលរបស់ព្រះអង្គ Henry ទី៨ និងមានអតីតសិស្សជាអ្នកនិពន្ធរឿងដ៏ល្បីបំផុតរបស់ប្រទេសអង់គ្លេសគឺ Christopher Marlow រួមជាមួយ W Somerset Maugham និង Sir Hugh Walpole និងលោក David Gower អតីតប្រធានក្រុមកីឡា cricket របស់ចក្រភពអង់គ្លេស លោក Fran Houghton ម្ចាស់មេដាយអូឡាំពិកបីជំនាន់ និងលោក Michael Morpugo អ្នកនិពន្ធរឿង War Horse។
The King’s School, Vattanacville ដែលជាសាលាលំដាប់ពិភពលោក មានការប្ដេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់នូវប្រព័ន្ធសិក្សាអប់រំប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់ពីចក្រភពអង់គ្លេស រួមជាមួយសម្ភារៈបរិក្ខារ និងគ្រូបង្រៀនដែលមានបទពិសោធន៍ និងស្ដង់ដារខ្ពស់។ ដោយឈរលើទស្សនវិស័យវែងឆ្ងាយក្នុងការធានាដល់សិស្សមានឱកាសដើម្បីអភិវឌ្ឍខ្លួនឯងប្រកបដោយភាពរីកចម្រើន រួមទាំងការអប់រំផ្នែកស្មារតីដែលជាគ្រឹះសំខាន់ចាំបាច់នៃការលូតលាស់ផ្នែកបញ្ញាស្មារតី និងឆ្ពោះទៅរកភាពជោគជ័យនាអនាគត។ សាលា The King’s School, Vattanacville មាន City Campus ស្ថិតនៅកណ្ដាលទីក្រុង ក្នុងអគារប្រណិតនៃវឌ្ឍនៈ កាពីតាល ដោយបើកទទួលសិស្សដែលមានអាយុចាប់ពី ៣ ទៅ៨ឆ្នាំ ចាប់ពីថ្ងៃទី ១៦ សីហា ឆ្នាំ ២០២៣។
បរិវេណសិក្សារបស់ The King’s School, Vattanacville ត្រូវបានរចនាយ៉ាងប្រណិត ដោយរៀបចំ និងបំពាក់បរិក្ខារទំនើប ធានាជម្រុញដល់ការសិក្សារបស់សិស្សឱ្យមានសកម្មភាពរស់រវើក និងជាកន្លែងដែលមានសុវត្ថិភាព និងផាសុកភាពនិងផាសុកភាពក្នុងការរៀនសូត្រ រួមមានចំណេះដឹងប្រវត្ដិសាស្ត្រជាតិ និងអន្តរជាតិ អន្តរវប្បធម៌ និងប្រពៃណីដ៏សម្បូរបែប បណ្ដុះគោលគំនិតទូលំទូលាយ រួមទាំងស្មារតី និងការអភិវឌ្ឍន៍សមត្ថភាព ជំនាញផ្ទាល់ខ្លួនរបស់សិស្សទៅកាន់ភាពជោគជ័យ។ កត្តាសំខាន់នៃគ្រឹះអប់រំរបស់ The King’s School, Vattanacville គឺគ្រូបង្រៀនដែលសាលាយកចិត្តទុកដាក់បំផុតទៅលើលោកគ្រូអ្នកគ្រូដែលតែមានជំនាញ មានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការអប់រំប្រកបដោយវិជ្ជាជីវៈ។
The King’s School, Vattanacville ត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាសាលាអន្តរជាតិអង់គ្លេស (COBIS) ដែលជាសមាគមសកលធំបំផុតសម្រាប់សាលាអង់គ្លេសនៅបរទេស និងជាស្ថាប័នទទួលស្គាល់ឈានមុខគេមួយសម្រាប់សាលាដៃគូចក្រភពអង់គ្លេស។ ចូលរួមភាពរីកចម្រើននៅ The King ដើម្បីការសិក្សា និងដើម្បីក្លាយជាធនធានបញ្ញវន្តរបស់ពិភពលោក។
សូមជម្រាបថា សាលាអន្តរជាតិ The King’s School, Vattanacville មានអាសយដ្ឋាននៅអគារវឌ្ឍនៈ ឡាហ៍ស្ទាយឃ្យូប ជាន់ទី៥ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមយរៈតេលេក្រាម 086 311 122 (សម្រាប់ភាសាខ្មែរ និងអង់គ្លេស)៕