• 2023-08-22 02:04:17
  • ព័ត៌មាន

ព្យុះត្រូពិច Hilary វាយប្រហារទីក្រុង Los Angeles សហរដ្ឋអាមេរិក ឱ្យលិចលង់ក្នុងជំនន់ទឹកភ្លៀង

  • 2023-08-22 02:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះត្រូពិច Hilary បានបង្កឱ្យមាននូវទឹកជំនន់ដ៏ខ្លាំងក្លាមួយនៅភាគខាងកើត និងខាងលិចនៃទីក្រុង Los Angeles សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។

ព្យុះត្រូពិច Hilary នេះបានមកដល់ជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបានបក់កាត់ឧបទ្វីប Baja California របស់ម៉ិកស៊ិក ជាមួយនឹងកម្លាំងបោកបក់ដ៏សាហាវ។ មនុស្សម្នាក់បានស្លាប់ក្នុងប្រទេសម៉ិកស៊ិក ចំពេលមានសេចក្តីរាយការណ៍ពីទឹកជំនន់ភ្លាមៗនៅឧបទ្វីប ដែលផ្លូវមួយចំនួនត្រូវបានទឹកហូរកាត់ ហើយរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីភ្លៀងធ្លាក់យ៉ាងសន្ធោសន្ធៅហូរចុះមកតាមដងផ្លូវក្នុងទីក្រុងដែល ហាក់ប្រែប្រៀបបានទៅជាទន្លេ។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសភាពអាសន្នសម្រាប់រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ដោយមានការព្រមានអំពីទឹកជំនន់ភ្លាមៗរហូតដល់ម៉ោង 3 ទៀបភ្លឺ នៅថ្ងៃច័ន្ទ។ អ្នកព្យាករណ៍បាននិយាយថា តំបន់ភ្នំ និងវាលខ្សាច់អាចនឹងមាន ភ្លៀងធ្លាក់នៅក្នុងកម្ពស់ទឹកពី 5 ទៅ 10 អ៊ីញ (12 ទៅ 25 សង់ទីម៉ែត្រ) ដែលនេះជាបរិមាណទឹកភ្លៀង ជាធម្មតាដែលមានពេញមួយឆ្នាំ។

ព្យុះត្រូពិចទីមួយដែលបានវាយលុក Los Angeles ចាប់តាំងពីឆ្នាំ 1939 បានបង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតំបន់ភ្នំ San Gabriel ភាគខាងកើតនៃទីក្រុង និងតំបន់ឆ្នេរនៅភាគពាយព្យនៃ តំបន់ Ventura ៕

អត្ថបទ ៖ សង្ហា

មតិយោបល់