- 2023-08-28 02:17:28
- ព័ត៌មាន
ជប៉ុន ថាគ្រឿងសមុទ្រនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក រកមិនឃើញមានជាតិវិទ្យុសកម្មនោះទេ
- 2023-08-28 02:17:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ថាគ្រឿងសមុទ្រនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក រកមិនឃើញមានជាតិវិទ្យុសកម្មនោះទេ
ចន្លោះមិនឃើញ
ជប៉ុន បាននិយាយថា គ្រឿងសមុទ្រនិងត្រីដែលរស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទីកន្លែងដែលទឹកវិទ្យុសកម្មត្រូវបង្ហូរចូលពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នោះគឺមិនប៉ះពាល់ដល់ត្រី និង គ្រឿងសមុទ្រទាំងអស់នោះទេ។
កាលពីពេលថ្មីៗនេះ ជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ដែលសកម្មភាពនេះបានជំរុញឱ្យមានការតវ៉ាពីប្រទេសនានាដែលស្ថិតនៅជុំវិញនោះ ដោយអាចរងផលប៉ះពាល់ពីជាតិវិទ្យុសកម្មទៅដល់សុខភាពប្រជាជន និង អាចប៉ះពាល់ទៅដល់ជីវិតសត្វសមុទ្រ ថែមទៀតផង។ ចិន បានធ្វើការហាមឃាត់ការនាំចូលគ្រឿងសមុទ្រគ្រប់ប្រភេទពីប្រទេសជប៉ុន ដោយក្រុងប៉េកាំងបានអះអាងថា ខ្លួនធ្វើនេះគឺដើម្បីការពារទៅដល់សុខភាពរបស់ប្រជាជនខ្លួន។
ចំណែកដែនដីរដ្ឋបាលពិសេសរបស់ចិន ដែលមានដូចជាហុងកុង និង ម៉ាកាវ ក៏បានអនុវត្តច្បាប់ដាច់ដោយឡែក ហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ដូចគ្នា។រដ្ឋាភិបាលជប៉ុន ដែលមានលោក Fumio Kishida ជានាយករដ្ឋមន្រ្តី បានសម្រេចបញ្ចេញចោលទឹកវិទ្យុសកម្មប្រមាណ ១,៣ លានតោន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលធ្លាប់បានរងការបំផ្លាញពីគ្រោះធម្មជាតិរលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១។