• 2023-08-28 10:12:22
  • ព័ត៌មាន

លោក វីន មេតាវីន និង កូកា-កូឡា ចែករំលែករូបមន្តនៃភាពរីករាយពេលញ៉ាំអាហារ ​ជាមួយនឹងសាច់រឿងបែបមនោសញ្ចេតនាបងប្អូន

  • 2023-08-28 10:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមដានសាច់រឿងរបស់ វីន​ ក្នុងវីដេអូ​បែបមនោសញ្ចេតនាដំបូងរបស់ Coca-Cola™ ដែលបង្ហាញពីពេលវេលាជួបជុំគ្រួសារដ៏សែនកក់ក្តៅ

ទីក្រុងបាងកក ថ្ងៃទី28 ខែសីហា ឆ្នាំ 2023 - ភាពរំភើបរីករាយបានផ្ទុះឡើងក្នុងចំណោមហ្វេនរបស់ កូកា-កូឡា (Coca-Cola Fans) និងហេ្វនរបស់លោក វីន មេតាវីន (Win Metawin) ព្រោះពេលវេលាដែលពួកគេបានរង់ចាំ បានមកដល់ហើយ។ ថ្ងៃនេះ កូកា- កូឡា និងទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន លោក វីន មេតាវីន ​បានចេញផ្សាយសាច់រឿង​អនឡាញបែប​មនោសញ្ចេតនាដ៏ពិសេសមួយ ដែល​ជា​ផ្នែកនៃ​យុទ្ធនាការ “រូបមន្តនៃភាពរីករាយ”-“Recipe for Magic” ។ អ្នកទស្សនាអាចតាមមើលសាច់រឿងនេះ នៅលើឆានែលផ្លូវការរបស់ Coca-Cola និងនៅលើ Instagramរបស់លោក វីន។ សាច់រឿងនេះបង្កប់អត្ថន័យនៃ សុភមង្គល និងភាពរីករាយនៃការជួបជុំញ៉ាំអាហារជាមួយមនុស្សជាទីស្រឡាញ់ និងជាមួយនឹងរសជាតិបង្កើតភាពស្រស់ស្រាយនៃភេសជ្ជៈ កូកា-កូឡា។

យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” របស់កូកា-កូឡា ធ្វើឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីប្រទេសថៃ និងហ្វីលីពីន បន្ទាប់មកប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលគោលដៅនៃយុទ្ធនាការនេះមិនត្រឹមតែជាការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ “រូបមន្តនៃភាពរីករាយ” ជាយុទ្ធនាការ រំលឹកឡើងវិញនូវភាពស្និទ្ធស្នាល សុភមង្គល និងអារម្មណ៍ជាគ្រួសារនៃការញុំាអាហារជុំគ្នានៅតុបាយ ដូចទៅនឹងអ្វីដែល លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់កូកា-កូឡា បង្ហាញស្រាប់។

សាច់រឿងបែបមនោសញ្ចេតនានេះ បង្ហាញនូវសារសំខាន់នៃពេលវេលាញ៉ាំអាហារជាលក្ខណៈគ្រួសារជុំគ្នា ដែលជាពេលវេលាអនុញ្ញាតឱ្យគ្រប់គ្នាអាចសម្រាក បង្កើតភាពស្រស់ស្រាយ និងចែករំលែកក្តីស្រលាញ់ជាមួយគ្នា ដែលសូម្បីតែតារាដ៏ល្បីក្នុងតំបន់អាស៊ី ក៏ធ្វើរឿងនេះដែរ។ វីដេអូនេះចាប់យកសកម្មភាពរបស់ វីន ក្នុងការចម្អិនភីហ្សានៅផ្ទះដោយខ្លួនឯង ដោយរៀបរាប់តាំងពីការដើរផ្សារទិញគ្រឿងផ្សំ និងការសុំយោបល់ពីហ្វេនអំពីរបៀបចម្អិន រហូតដល់ពេលដែលគាត់ធ្វើឱ្យបងប្អូនរបស់ខ្លួនមានការភ្ញាក់ផ្អើលជាមួយនឹងរសជាតិភីហ្សាដែលជាស្នាដៃគាត់ផ្ទាល់ ពេលបានឃើញហើយទ្រាំមិនញ៉ាំមិនបាន។ សាច់រឿងនេះ បញ្ចប់ជាមួយនឹងការជួបជុំក្រុមគ្រួសារដ៏សែនរីករាយ ​និងស្និទ្ធស្នាល ពោលគឺនៅគ្រាដែលពួកគេញ៉ាំភីហ្សា និងកូកា-កូឡាជុំគ្នា ប្រកបដោយសំណើចក្អាកក្អាយ និងពោរពេញដោយសុភមង្គល។

លោក Baron Magtanong អ្នកគ្រប់គ្រងប្រចាំតំបន់ផ្នែកទីផ្សារនៃម៉ាកផលិតផល កូកា-កូឡា បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «យុទ្ធនាការ "រូបមន្តនៃភាពរីករាយ" របស់យើងមានគោលបំណងរក្សាពេលវេលាដ៏មានអត្ថន័យទាំងនោះឲ្យបានយូរ។ ជាមួយនឹងភាពកក់ក្តៅ និងសកម្មភាពប្រកបដោយថាមពលរបស់ វីន យើងសង្ឃឹមថា សាច់រឿងនេះ នឹងបំផុសគំនិតមនុស្សគ្រប់គ្នាឲ្យស្វែងយល់ពី “រូបមន្តនៃភាពរីករាយ” ផ្ទាល់ខ្លួនរបស់ពួកគេ ដោយធ្វើឲ្យពេលវេលាញ៉ាំអាហារក្លាយទៅជាការចងចាំមួយដ៏មានតម្លៃ និងមិនអាចបំភ្លេចបាន។

ពេល​សម្រេច​ចិត្តថាតើនឹង​ធ្វើ​ម្ហូប​អ្វី​ លោក វីន មេតាវីន បាន​ចែក​រំលែក​ថា ​លោករីករាយ​ក្នុង​ការ​ទទួល​យក​យោបល់​ពី​ហ្វេនរបស់លោក។ លោក វីន បានរំឮកពីការចងចាំដ៏ល្អរបស់ខ្លួនជាមួយ កូកា-កូឡា និងភីហ្សា ដោយលោកបាននិយាយថា៖ «ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើន ជាមួយបងប្អូនរបស់ខ្ញុំ ក្នុងនោះមានដូចជា ពេលមួយដែលខ្ញុំនិងបងប្អូនញុំា កូកា-កូឡា បណ្ដើរ អង្គុយចាំគេដឹកភីហ្សាមកឲ្យពួកខ្ញុំទាំងអន្ទះសារបណ្ដើរ។ ដូច្នេះ ពេលឈានមកដល់យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” ខ្ញុំក៏បានចាប់យកឱកាសនេះដើម្បីបង្កើតពេលវេលានៃសុភមង្គលផ្ទាល់ខ្លួនទាំងនោះជាមួយពួកគេឡើងវិញ។ ដោយមើលឃើញថា កូកា-កូឡា តែងតែជាផ្នែកមួយ ក្នុងឱកាសពិសេសៗជាច្រើនពេលជួបជុំគ្រសារ​ ស្ទើរពេញមួយជីវិតរបស់ខ្ញុំទៅហើយ ខ្ញុំអាចនិយាយបានថា​ យុទ្ធនាការដ៏ពិសេសនេះ ពិតជាបានឆក់យកបេះដូងរបស់ខ្ញុំតែម្តង»។

វាជាការចងចាំដ៏ពិសេសមួយ ដែលលោក វីន មានឱកាសធ្វើការជាមួយបងប្អូនរបស់លោក និងចែករំលែកបទពិសោធន៍នៃការសម្តែងសាច់រឿង។ «នេះគឺជាបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន ពេលដែលបងប្អូន​របស់ខ្ញុំបានជួបជុំគ្នា ហើយរឹតតែពិសេសទៀតនោះ វាបានបង្កើតនូវពេលវេលាជួបជុំគ្រួសារដែលមិនអាចបំភ្លេចបាន និងមានតម្លៃមួយទៀតនៅក្នុងការចងចាំរបស់ខ្ញុំ សូមអរគុណដល់កូកា-កូឡា ដែលបានធ្វើឲ្យរឿងនេះកើតមានឡើង។» នេះជាការបញ្ជាក់បន្ថែមរបស់លោក វីន។

យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” បង្កើតឡើងដោយផ្អែកទៅលើទស្សនវិជ្ជាសកលរបស់ម៉ាកផលិតផល កូកា-កូឡា ដែលមានឈ្មោះថា “ភាពរីករាយដ៏ពិតប្រាកដ - Real Magic” ដែលត្រូវបានជឿជាក់ថា មិនថាជាការទទួលទានអាហារប្រចាំថ្ងៃ ឬអាហារក្នុងឱកាសពិសេសអ្វីឡើយ ភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេបានទទួលទានអាហារជុំគ្នា៖ រូបមន្ដដែលពួកគេត្រូវការនោះ គឺការដាក់គ្រឿងផ្សំដែលត្រូវគ្នាដូចជា៖ មានគ្នា មានអាហារឆ្ងាញ់ និងមានកូកា-កូឡាត្រជាក់ៗ ឆ្ងាញ់ពិសា។

តាមដានសកម្មភាពនៃដំណើរដ៏រីករាយរបស់ វីន ជាមួយ​ កូកា-កូឡា រួមទាំងការអាប់ដេតព័ត៌មានថ្មីៗអំពីពេលវេលាដ៏រីករាយបន្ថែមទៀតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ឬចូលទៅកាន់គេហទំព័រ www.coca-cola.com

អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង   ក្រុមហ៊ុន កូកា-កូឡា​ គឺជាក្រុមហ៊ុនភេសជ្ជៈចម្រុះ ដែល​មានផលិតផលលក់​​​​នៅប្រមាណជាង ២០០ប្រទេស និង​ដែនដី​​ ​​នៅ​លើពិភពលោក។ គោល​បំណង​របស់​ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន 25 ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និងកោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវភេសជ្ជៈចម្រុះប្រភេទដែលមានរសជាតិឆ្ងាញ់រួមមាន៖ ភេសជ្ជៈមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈសម្រាប់អ្នកហាត់កីឡា និងតែ។ យើង​កំពុង​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នូវ​ផលិតផល​របស់​យើង រួមមានដូចជាការកាត់​​បន្ថយ​ជាតិស្ករ​ក្នុង​ភេសជ្ជៈ និង​ការ​នាំមកជូន​​ផលិត​ផល​ថ្មី​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ទៅ​កាន់​ទីផ្សារជាដើម។ យើង​ព្យាយាម​បង្កើត​ឱ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​​ដល់​ជីវិត​របស់​​មនុស្សគ្រប់រូប សហគមន៍ និងភពផែនដី តាម​រយៈ​ការផ្តល់ទឹកស្អាតដល់សហគមន៍ ការ​កែច្នៃសម្បក​វេចខ្ចប់​​​ឡើងវិញ ការ​ប្រើប្រាស់​ប្រភពធនធាន​ប្រកប​ដោយចីរភាព និង​ការ​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូននៅ​ទូទាំង​ខ្សែចង្វាក់​ផ្គត់ផ្តង់របស់​យើង។   រួម​ជាមួយ​នឹងដៃគូផលិតភេសជ្ជៈ​របស់​យើង ពួកយើងជួយ​នាំមក​នូវ​ឱកាស​​សេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​គេហទំព័រ www.coca-colacompany.com និង​​អាច​ស្វែង​រក​ពួក​យើង​នៅ​លើ​បណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn ។

មតិយោបល់