• 2023-09-01 03:44:22
  • ព័ត៌មាន

លោក Pitor ជា Vlogger និងជាសហគ្រិនដ៏មានប្រជាប្រិយភាពម្នាក់

  • 2023-09-01 03:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តប្រាកដជាបានស្គាល់ លោក Pitor ដែលជាអ្នកផលិតវីដេអូបែប Travel ទៅប្រទេសផ្សេងៗទូទាំងពិភពលោក ដោយបានផលិតវីដអូចែករំលែកដល់បងប្អូនបានទស្សនាតថភាពនៅប្រទេសផ្សេងតាមរយៈវីដេអូរបស់លោក Pitor ។

មិនត្រឹមតែជា Vlogger លោក Pitor ក៍ជាបុគ្គលម្នាក់ពោពេញទៅដោយចំណេះដឹង តែងតែចែករំលែកនៅបទពិសោធន៍នៅក្នុងជីវិតជាច្រើនដែលលោកបានជួប ហើយគ្រប់វីដេអូដែលលោកបានផលិតឡើងគឺមានការគាំទ្រជាច្រើនពីសំណាក់មហាជន តាមរយៈវោហាស័ព្ទ និងទេពកោសល្យក្នុងការនិយាយរបស់លោកផងដែរ ។

លោក Pitor បានថ្លែងប្រាប់ថា ៖ មនុស្សយើងម្នាក់ៗត្រូវតែមានក្តីស្រម៉ៃ មួយដ៍ពិតប្រាកដ ហើយបោះជំហានឈានទៅរកក្តីស្រម៉ៃរបស់យើងម្តងបន្តិចៗរហូតទាល់តែសម្រេចបំណង និងគោលដៅដែលយើងបានកំណត់ទុកនៅក្នុងចិត្ត ។

លោក Pitor បានបន្ថែមទៀតថា ត្រូវពេញចិត្តនិងស្រឡាញ់នៅអ្វីដែលយើងមាន កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដ៍ទៃ ព្រោះយើងមិនដូចគេ គេក៍មិនដូចយើង រៀនរស់ជាខ្លួនឯង ពេញចិត្តនូវអ្វីដែលអ្នកមានបច្ចុប្បន្ន ហើយប្រឹងប្រែងបន្តទៀតតាមក្តីស្រម៉ៃ របស់អ្នក បើដួលត្រូវក្រោក កុំបោះបង់ ។

គួររំលឹកផងដែរថា លោក Pitor មានឈ្មោះពិត ថន តុលា ក្រៅពី មុខងារជា Vlogger លោក ក៏បាន ពង្រីក មុខ ជំនួញ មួយទៀត នោះ គឺ បង្កើត ក្រុមហ៊ុនទេសចរណ៍ Tips & Tour company ដែល មាន លោក ជា អគ្គនាយក ផ្ទាល់ ។

មិនត្រឹមតែជាសហគ្រិន និង Vlogger លោក Pitor ជាមនុស្សចិត្តបុណ្យ តែងតែចែករំលែក និងចូលរួមការងារមនុស្សធម៌នៅក្នុងសង្គមជាច្រើនដូចជា ជួយដល់សហគមន៍ មនុស្សចាស់ជរា ជួយដល់ប្រជាជនខ្វះខាត កុមារកំព្រារ មន្ទីពេទ្យ សាលារៀន ដែលនៅតំបន់ដាច់ស្រយ៉ាល ។ ល ។

មតិយោបល់