• 2023-10-13 03:00:00
  • ព័ត៌មាន

អាមេរិក ថាខ្លួនយល់ពីកំហឹងរបស់ប្រជាជនអ៊ីស្រាអែល ប៉ុន្តែជំរុញឱ្យប្រកាន់ខ្ជាប់អនុសញ្ញា ទីក្រុងហ្សឺណែវ

  • 2023-10-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា គ្រប់សមាជិកក្រុមហាម៉ាស់ទាំងអស់ គឺជា "dead man" បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃរដ្ឋាភិបាលគ្រាអាសន្នរបស់ប្រទេសលោក។

ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោកបាននិយាយជាមួយលោក Netanyahu ហើយបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលត្រូវតែ "ប្រតិបត្តិដោយច្បាប់នៃសង្គ្រាម" ។ ចំនួនអ្នកស្លាប់នៅអ៊ីស្រាអែលបានឡើងដល់ 1200នាក់ ។ មនុស្សជាង 1,100 នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។

លោក Biden បាននិយាយថា លោកយល់ពីកំហឹង និងការខកចិត្តរបស់ប្រជាជនអ៊ីស្រាអែល ប៉ុន្តែបានជំរុញអ៊ីស្រាអែលឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍នៃអនុសញ្ញាទីក្រុងហ្សឺណែវ។ លោកក៏បានព្រមានអ៊ីរ៉ង់ដែលបានស្វាគមន៍ការវាយប្រហាររបស់ក្រុមហាម៉ាសឲ្យ ប្រយ័ត្ន។ លោក Gantz បានប្រាប់ពលរដ្ឋអ៊ីស្រាអែលថា រដ្ឋាភិបាលដែលទើបបង្កើតថ្មីគឺ "រួបរួម" និងត្រៀមខ្លួនជាស្រេចដើម្បី "បោសសម្អាត ក្រុមហាម៉ាសចេញពី ផែនដី" ។

ក្រៅពីលោក Netanyahu និងលោក Gantz ដែលជាមេដឹកនាំគណបក្សរួបរួមជាតិកណ្តាល និងជាអតីតរដ្ឋមន្ត្រីការពារជាតិ គណៈរដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីក៏នឹងរួមបញ្ចូលរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ផងដែរ។ រដ្ឋាភិបាលគ្រាអាសន្នរបស់អ៊ីស្រាអែល នឹងផ្តល់ការឯកភាពជាតិទូលំទូលាយចំពោះសកម្មភាពយោធា។ ការប្រកាសគណៈរដ្ឋមន្ត្រីថ្មី បានកើតឡើងបន្ទាប់ពីមានការវាយប្រហារយ៉ាងសាហាវដោយពួកសកម្មប្រយុទ្ធហាម៉ាសពីតំបន់ហ្គាហ្សា ។

ប្រែសម្រួល ៖ សង្ហា

មតិយោបល់