• 2024-02-27 11:46:53
  • ព័ត៌មាន

ផ្លាក​លេខ​ អក្សរ​មួយ​នេះ​ ត្រូវ​បាន​​លក់​ចេញក្នុង​​តម្លៃ​រាប់​លាន​ដុល្លារ​​នៅ​ទី​ក្រុង​ហុងកុង​

  • 2024-02-27 11:46:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លាក​លេខ​ អក្សរ​ D តែ​មួយ​តួ​អក្សរ​នេះ​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​ ២.៦លាន​ដុល្លារ​អាមេរិក​ កាល​ពី​ពេល​ថ្មីៗ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ South China Morning Post។

ផ្លាក​តែ​មួយ​អក្សរ​បែប​នេះ​ គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្លាក​លេខ​កម្រ​ ដែល​មិន​មាន​នរណា​អាច​ងាយ​ដេញ​ថ្លៃ​យក​បាន​។

ណា​មួយ​ផ្លាក​លេខ​អក្សរ​ D ត្រូវ​បាន​គេ​តំណាង​ និង​ផ្សារភ្ជាប់​ទៅ​នឹង​និយម​ន័យ​ Dragon (នាគ)​ ឬ​ក៏​ Dollar (លុយ​ដុល្លារ​) ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​តម្លៃ​បែប​នេះ​។

នេះ​ជា​ផ្លាក​លេខ​តែ​មួយ​អក្សរ​ទី​៣​ហើយ​ដែល​តម្លៃ​ថ្លៃ​បំផុត​ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​ទីក្រុង​ហុងកុង​ ខណៈ​ផ្លាក​លេខ​ថ្លៃ​បំផុត​គឺ​អក្សរ​ W លក់​ចេញ​ក្នុង​តម្លៃ​ ៣,៣២៥លាន​ដុល្លារ​អាមេរិក​ និង​អក្សរ​ R លក់​ចេញ​ក្នុង​តម្លៃ​ ៣.២៥លាន​ដុល្លារ​អាមេរិក​៕

ប្រភព៖ South China Morning Post | The Standard ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់