• 2024-03-13 12:27:20
  • ព័ត៌មាន

ថៃ​មាន​គម្រោង​ចរចា​ ក្នុង​ការ​លើក​លែង​ទិដ្ឋាការ​ជាមួយ​​តំបន់​អឺរ៉ុប​

  • 2024-03-13 12:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​កំពុង​មាន​គម្រោង​ចរចា​ជា​មួយ​សហភាព​អឺរ៉ុប​ដើម្បី​ទទួល​បាន​កិច្ច​ព្រមព្រៀង​ក្នុង​ការ​លើក​លែង​ទិដ្ឋាការ​ជា​មួយ​២៧ប្រទេស​នៅ​តំបន់​​អឺរ៉ុប​ (តំបន់​ Schengen)។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bangkok Post កាល​ពី​ពេលថ្មីៗ​នេះ​។

ប្រទេស​ថៃ​បាន​ធ្វើ​ការ​បង្ហាញ​បំណង​ដ៏​ធំ​របស់​ខ្លួន​នេះ​ ក្នុង​ជំនួប​ថ្នាក់​ដឹកនាំ​កំពូល​រវាង​ប្រទេស​របស់​ខ្លួន​ និង​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១១ ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​។​

ក្រោយ​បង្ហាញ​មហិច្ឆតា​របស់​ខ្លួន​បែប​នេះ​ ប្រទេស​បារាំង​ក៏​គាំទ្រ​នឹង​គំនិត​មួយ​នេះ​ដោយ​បាន​បង្ហាញ​បំណង​ចូល​រួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​ចូល​រួម​ជា​មួយ​ថៃ​ដើម្បី​ចរចា​ជា​មួយ​សហភាព​អឺរ៉ុប​ត្រង់​ចំណុច​មួយ​នេះ​ លទ្ធផល​យ៉ាង​ណា​នឹង​ដឹង​នៅ​ចុង​ឆ្នាំ​។

គោល​បំណង​របស់​ថៃ​ក្នុង​ការ​លើក​លែង​ទិដ្ឋាការ​ជា​មួយ​ ២៧ប្រទេស​នៅ​តំបន់​អឺរ៉ុប​នេះ​ គឺ​ដើម្បី​លើក​កម្ពស់​កិច្ច​ធុរកិច្ច​ និង​រឹតចំណង​មិត្តភាព​ ព្រម​ទាំង​សកម្មភាព​ផ្សេងៗ​ទៀត​រវាង​តំបន់​ទាំង​ពីរ​៕

ប្រភព៖ Bangkokpost អត្ថបទ៖ សេរី មង្គល

មតិយោបល់