• 2024-03-19 12:37:54
  • ព័ត៌មាន

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​រៀប​ការ​ជាមួយ​ដៃ​គូ​យូរ​អង្វែង​របស់​ខ្លួន

  • 2024-03-19 12:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ អ្នកស្រី ផេនី វង់ (Penny Wong) បាន​រៀបការ​ជាមួយ​ដៃគូ​ជីវិត​យូរ​អង្វែង​របស់​អ្នកស្រី​គឺ អ្នកស្រី សូហ្វី អាលូវ៉ាចេ (Sophie Allouache) កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

នៅ​ក្នុង​ពិធី​មង្គលការ​នេះ គេ​សង្កេត​ឃើញ​ថា​មាន​ការ​ចូល​រួម​ពី​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី អង់តូនី អាល់បេនីស៊ី (Anthony Albanese) ក៏​ដូច​ជា​រដ្ឋមន្ត្រី​ជា​ច្រើន​រូប​។

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​រូប​នេះ​បាន​រួម​ដំណើរ​ជីវិត​ជាមួយ​នឹង​ អ្នកស្រី​អាលូវ៉ាចេ តាំង​ពី​ឆ្នាំ២០០៥មក​ម្ល៉េះ។ អ្នកស្រី​ទាំង​ពីរ​មាន​ចំណង​កូនស្រី​ចំនួន​ពីរ​រូប​ ដោយ​មួយ​អាយុ ៨ឆ្នាំ និង​មួយ​ទៀត​អាយុ ១១ឆ្នាំ។

អ្នកស្រី​ ផេនី វង់​ បាន​ក្លាយ​ជា​សមាជិក​សភា​អូស្ត្រាលី​តាំង​ពី​ឆ្នាំ២០០២។ ស្ត្រី​វ័យ ៥៥ឆ្នាំ​រូប​នេះ​ជា​រដ្ឋមន្ត្រី​ស្ត្រី​កាន់​តំណែង​យូរ​ជាង​គេ​នៅ​ស្រុក​អូស្ត្រាលី៕

ប្រភព៖ theguardian អត្ថបទ៖ សេរី មង្គល

មតិយោបល់