• 2024-03-21 14:13:50
  • ព័ត៌មាន

នៅ​អាស៊ី​អាគ្នេយ៍​មាន​ ៧ប្រទេស​ ដែល​មាន​តំណែង​នាយករដ្ឋមន្ត្រី

  • 2024-03-21 14:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តំបន់​អាស៊ីអាគ្នេយ៍ មាន​ប្រទេស​សរុប​ចំនួន ១១ រួម​មាន​ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រឡេស្តេ និងវៀតណាម។

ចំណោម ១១ប្រទេស​នោះ​ មាន ៧ប្រទេស​ដែល​មាន​តំណែង​នាយករដ្ឋមន្ត្រី។

៧ ប្រទេស​នោះ​មាន​ដូច​ជា កម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ ទីម័រឡេស្តេ និង​វៀតណាម។

កម្ពុជា និង​ថៃ​ មាន​តំណែង​នាយករដ្ឋមន្ត្រី​កាន់​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល ហើយ​មាន​ព្រះមហាក្សត្រ​ជា​ប្រមុខ​រដ្ឋ។ ចំណែក​ឯ ៥ប្រទេស​ទៀត មាន​ប្រធានាធិបតី​ជា​ប្រមុខ​រដ្ឋ។

តំណែង​នាយករដ្ឋមន្ត្រី​ជា​តំណែង​ប្រមុខ​រដ្ឋាភិបាល កាន់​អំណាច​ពិត​ប្រាកដ​ក្នុង​ការ​ដឹកនាំ​រដ្ឋ​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ។ មាន​តែ​ប្រទេស​ទីម័រឡេស្តេ​នោះ​ទេ ដែល​មាន​នាយករដ្ឋមន្ត្រី​មិន​សូវ​អំណាច​ ដោយសារ​តែ​ក្នុង​ប្រទេស​នេះ ប្រធានាធិបតី​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ចុង​ក្រោយ​បង្អស់៕

ប្រភព៖ britannica អត្ថបទ៖ សេរី មង្គល

មតិយោបល់