- 2024-03-27 12:21:05
- ព័ត៌មាន
ថៃត្រៀមនឹងក្លាយជាប្រទេសទី១នៅអាស៊ានក្នុងការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា
- 2024-03-27 12:21:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃត្រៀមនឹងក្លាយជាប្រទេសទី១នៅអាស៊ានក្នុងការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា
ចន្លោះមិនឃើញ
ថៃត្រៀមនឹងក្លាយជាប្រទេសទី១នៅអាស៊ានក្នុងការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ក្រោយពីសភាជាន់ទាបបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់សមភាពនៃអាពាហ៍ពិពាហ៍ កាលពីថ្ងៃពុធ។
នៅក្នុងថ្ងៃពុធនេះ ច្បាប់នេះត្រូវបានបោះឆ្នោតអនុម័តយល់ព្រមដោយសមាជិកសភា ៤០០រូប ចំណោមសមាជិកមានវត្តមាន ៤១៥ ដោយ ១០រូបបោះជំទាស់ ២រូបបោះអនុប្បវាទ និង ៣រូបមិនបោះឆ្នោត។
ច្បាប់នេះបានធ្វើការកែពាក្យពេចន៍មួយចំនួននៅក្នុងក្រមរដ្ឋប្បវេណី និងពាណិជ្ជកម្មថៃដូចជា ការប្ដូរពាក្យពី «បុរស និងស្ត្រី» និង«ប្ដី និងប្រពន្ធ» ទៅជា «បុគ្គលគ្រប់រូប» និង«ដៃគូអាពាហ៍ពិពាហ៍»។ នេះជាជំហានដំបូងមួយក្នុងការបើកផ្លូវសម្រាប់អ្នកស្រលាញ់ភេទដូចគ្នាទទួលបាននូវសិទ្ធិស្របច្បាប់មួយចំនួនដូចជា ការចាត់ចែងលើរឿងហិរញ្ញវត្ថុ និងការទទួលសេវាកម្មសុខាភិបាលនានា។
សេចក្ដីព្រាងច្បាប់នេះនឹងបញ្ជូនទៅកាន់ព្រឹទ្ធសភា ហើយចុងក្រោយឡាយព្រះហស្តលេខាដោយស្ដេចថៃ ទើបច្បាប់នេះអាចចូលជាធរមានបាន។ យ៉ាងណាមិញ ក្រោយពីសភាជាន់ទាបអនុម័តហើយ ដំណាក់កាលបន្តបន្ទាប់ច្រើនតែរលូនមិនមានបញ្ហាអ្វីនោះទេ។
សូមជម្រាបផងដែរថា នៅអាស៊ីអាគ្នេយ៍ ថៃត្រៀមនឹងក្លាយជាប្រទេសទី១ ដែលទទួលស្គាល់ការស្រលាញ់ភេទដូចគ្នាជាផ្លូវច្បាប់។ នៅអាស៊ីវិញ តៃវ៉ាន់ ជាប្រទេសទី១ នេប៉ាល់ជាប្រទេសទី២ ហើយថៃអាចនឹងក្លាយជាប្រទេសទី៣ ដែលបង្កើតច្បាប់ដូច្នេះ៕