• 2024-03-28 11:10:33
  • ព័ត៌មាន

នៅ​ប្រទេស​អាស៊ាន​ តើ​ប្រទេស​ណា​មាន​សមាជិក​សភា​សរុប​ច្រើន​ជាង​គេ?

  • 2024-03-28 11:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ប្រទេស (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម) ប្រទេស​ថៃ​ជា​ប្រទេស​ដែល​មាន​សមាជិក​សភា​ច្រើន​ជាង​គេ។

នៅ​ស្រុក​ថៃ​មាន​សភា​ ២ថ្នាក់​រួម​មាន សភា​តំណាងរាស្ត្រ និង​ព្រឹទ្ធសភា។ សមាជិក​សភា​ទាំង​ ២ថ្នាក់​បូក​បញ្ចូល​គ្នា​មាន​សរុប ៧៥០រូប។

រដ្ឋសភា​ថៃ

បន្ទាប់​ពី​ថៃ​គឺ​ ប្រទេស​មីយ៉ាន់ម៉ា។ នៅ​ស្រុក​នេះ​មាន​សភា ២ថ្នាក់​នៅ​មុន​រដ្ឋប្រហារ​ ២០២១ ដោយ​មាន​សមាជិក​សរុប ៦៦៤រូប។ បន្ត​មក​ទៀត​គឺ ឥណ្ឌូនេស៊ី​មាន​សមាជិក​សរុប ៥៨០រូប ហើយ​វៀតណាម​ មាន​សភា​តែ​មួយ​ថ្នាក់​ដែល​មាន​សមាជិក ៥០០រូប។

ខាង​ក្រោម​នេះ​ជា​ចំនួន​សមាជិក​សភា​តាម​ប្រទេស​អាស៊ាន​នីមួយ​ៗ៖

១- ថៃ (សភា​តំណាងរាស្ត្រ និង​ព្រឹទ្ធសភា)៖ ៧៥០រូប

២- មីយ៉ាន់ម៉ា (សភា​តំណាង​ប្រជាជន និង​សភា​តំណាង​ជនជាតិ)៖ ៦៦៤រូប

៣- ឥណ្ឌូនេស៊ី (សភា​តំណាង​ប្រជាជន)៖ ៥៨០រូប

៤- វៀតណាម (រដ្ឋសភា)៖ ៥០០រូប

៥- ហ្វីលីពីន (សភា​តំណាង​ប្រជាជន និង​ព្រឹទ្ធសភា)៖ ៣៤០រូប

៦- ម៉ាឡេស៊ី (សភា​តំណាងរាស្ត្រ និង​ព្រឹទ្ធសភា)៖ ២៩៣រូប

៧- កម្ពុជា (រដ្ឋសភា និង​ព្រឹទ្ធសភា)៖ ១៨៧រូប

៨- ឡាវ (រដ្ឋសភា)៖ ១៦៤រូប

៩- សិង្ហបុរី (សភា)៖ ១០៤រូប

១០- ប្រ៊ុយណេ (ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ)៖ ៤៥រូប៕

ប្រភព៖ ទិន្នន័យ​របស់​សហភាព​អន្តរសភា​អន្តរជាតិ (IPU)

អត្ថបទ៖ សេរី មង្គល

មតិយោបល់