- 2018-03-18 02:42:56
- ចរាចរណ៍
ជិះអត់ខ្វល់រឿងលុយ! សម្ពោធផ្លូវរថភ្លើងថ្មីចែស២កន្លែងនៅកម្ពុជា ឲ្យជិះ Free ៤ខែ
- 2018-03-18 02:42:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះអត់ខ្វល់រឿងលុយ! សម្ពោធផ្លូវរថភ្លើងថ្មីចែស២កន្លែងនៅកម្ពុជា ឲ្យជិះ Free ៤ខែ
ចន្លោះមិនឃើញ
ផ្លូវរថភ្លើងចំនួនពីកន្លែងនៅកម្ពុជា នឹងចាប់ផ្ដើមដំណើរការជាផ្លូវការហើយ នៅអំឡុងខែមេសា ឆ្នាំ២០១៨ នេះ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងឡាយ ធ្វើដំណើរដោយមិនគិតថ្លៃរយៈពេល៤ខែទៀតផង។
១. រថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែតទៅស៊ីសូផុន
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុម Royal Railway Cambodia បានឲ្យដឹងថា ខ្សែរថភ្លើងពីប៉ោយប៉ែតទៅ ស៊ីសូផុន នឹងដំណើរការជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ខាងមុខនេះហើយ។ អ្វីដែលពិសេសនោះ អ្នកដំណើរទាំងឡាយមិនត្រូវគិតថ្លៃធ្វើដំណើរនោះឡើយ ចាប់ពីខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា។
បន្ថែមលើពីនេះទៀតក្រុមហ៊ុនវិនិយោគលើផ្លូវដែកនៅកម្ពុជា ខាងលើក៏បានឲ្យដឹងទៀតថា ផ្លូវរថភ្លើងពីប៉ោយប៉ែត ទៅបាត់ដំបង ពោធិ៍សាត់ និងភ្នំពេញក៏ត្រូវដាក់ឲ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរផងដែរ។
២. រថភ្លើងដឹកអ្នកដំណើរពីស្ថានីយទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ផ្លូវរថភ្លើងដែលមានប្រវែង ១៦០០ម៉ែត្រ ចាប់ពីចំណុចវត្តតាំងក្រសាំង ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅមុនចូលឆ្នាំខ្មែរ។ ដើម្បីអបអរការដាក់ឲ្យប្រើប្រាស់នេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរដោយមិនគិតថ្លៃ ចាប់ពីខែមេសា រហូតដល់ខែកក្កដា។
រថភ្លើងធុនស្រាលចំនួន៣គ្រឿងបានត្រៀមរួចជាស្រេចក្នុងការដឹកអ្នកដំណើរ ក្នុងនោះមានបំពាក់ដោយម៉ាស៊ីនត្រជាក់ អាចផ្ទុកអ្នកដំណើរចំនួន១០០នាក់។ នេះបើតាមប្រភពពីក្រសួងសាធារណការ។
ដូចនេះចំពោះប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅព្រលានយន្តហោះយន្តហោះ នឹងមិនព្រួយបារម្ភពីការយឺតយ៉ាវ ដោយសារបញ្ហាកកស្ទះចរាចរណ៍ទៀតទេ៕