• 2018-05-02 08:30:30
  • ព័ត៌មាន

ហ៊ានលោតទេ? ចិន សាងសង់កន្លែងលោតខ្សែ ភ្ជាប់ពីក្រោមស្ពានកញ្ចក់ ខ្ពស់បំផុតលើលោក

  • 2018-05-02 08:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កម្មករ​នៅ​ក្នុង​ប្រទេស​ចិន ស្ទើរ​តែ​បាន​បញ្ចប់​ការ​សាងសង់​នៃ​កន្លែង​លោត​ខ្សែ (Bungee) ដែល​ភ្ជាប់​ទៅ​នឹង​ស្ពាន​កញ្ចក់​ដ៏​ខ្ពស់​មួយ។

ការ​លោត​ខ្សែ Bungee (រូបតំណាង)

កន្លែង​លោត​ខ្សែ​ចំនួន​ពីរ ត​ភ្ជាប់​ពី​ផ្នែក​ខាង​ក្រោម​នៃ​ស្ពាន​កញ្ចក់​តម្លៃ ៦៥ លាន​ដុល្លារ​ដ៏​គួរ​ឲ្យ​ទាក់ទាញ ដែល​ស្ថិត​នៅ​ឧទ្យាន Zhangjiajie Grand Canyon នោះ មាន​កម្ពស់​រហូត​ដល់​ទៅ ២៦០ ម៉ែត្រ​ពី​ដី។ នៅ​ពេល​សាងសង់​រួច វា​នឹង​ក្លាយ​ជា​កន្លែង​លោត​ខ្សែ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក។

អ្នក​នាំ​ពាក្យ​នៃ​ឧទ្យាន​ខាង​លើ បាន​និយាយ​ថា អ្នក​ទេសចរ​អាច​លោត​ពី​ខាង​លើ ដោយ​ភ្ជាប់​ទៅ​នឹង​ខ្សែ​ប្រវែង​យ៉ាង​ហោច​ណាស់ ៥០ ម៉ែត្រ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​បញ្ជាក់​ថា ការ​លោត​នឹង​មិន​ប៉ះពាល់​ដល់​ស្ពាន​កញ្ចក់​ឡើយ ដោយសារតែ​វា​អាច​ទប់​ទល់​នឹង​ការ​ប៉ះទង្គិច រហូត​ដល់​ទៅ ៤០ តោន​ឯណោះ។

យ៉ាងណាមិញ កន្លែង​លោត​ខ្សែ​ដ៏​គួរ​ឲ្យ​ស្រៀវ​ស្រើប​នោះ នឹង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ផ្នែក​សុវត្ថិភាព​ឡើង​វិញ​ម្តង​ទៀត មុន​ពេល​ដាក់​ឲ្យ​ដំណើរការ​ជា​សាធារណៈ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់