- 2018-05-02 09:07:23
- ចរាចរណ៍
ផុតពីគ្រោះថ្នាក់មែន តែឯកឧត្ដម ជួន ណារិន្ទ ប្រកាសចាប់ម្ចាស់រថយន្តឲ្យបានដាច់ខាត
- 2018-05-02 09:07:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផុតពីគ្រោះថ្នាក់មែន តែឯកឧត្ដម ជួន ណារិន្ទ ប្រកាសចាប់ម្ចាស់រថយន្តឲ្យបានដាច់ខាត
ចន្លោះមិនឃើញ
តាមរយៈបទសម្ភាសន៍ជាមួយ Sabay នៅរសៀលនេះឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសថា ត្រូវតែចាប់ខ្លួនម្ចាស់រថយន្ត Camry ឆ្លាមមកព្រមានឲ្យទាល់តែបាន។
លោកឧត្ដមសេនីយ៍ទោ បន្តថា លោកបានចាត់កម្លាំងឲ្យស្រាវជ្រាវរកម្ចាស់រថយន្ត ក្នុងខេត្តព្រះសីហនុ តាំងពីម្សិលមិញមកម្ល៉េះ ហើយមកដល់ថ្ងៃនេះ នៅតែបន្តស្រាវជ្រាវ ប៉ុន្តែរកមិនទាន់ឃើញនៅឡើយ។ អគ្គស្នងការនគរបាលខេត្តព្រះសីហនុ ប្រកាសគោលជំហរយ៉ាងរឹងមាំថា ត្រូវតែនាំខ្លួនអ្នកបើកបរដ៏គឃ្លើននោះ មកព្រមាន និងអប់រំណែនាំ ហើយជាសារដល់ប្រជាពលរដ្ឋដទៃទៀត កុំឲ្យយកគំរូតាម ហើយត្រូវតែគោរពច្បាប់ចរាចរណ៍។
យ៉ាងណាក្ដី ម្ចាស់រថយន្តនោះ មិនមានទោសទណ្ឌអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែទង្វើដែលម្ចាស់រថយន្តនោះប្រព្រឹត្តិគឺបង្ហាញឲ្យឃើញពីការបំពាន មិនខ្លាចបាត់បង់ជីវិត ឬអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមិនអីអីសោះ ពោលគឺអ្នករួមអ្នកដំណើរជាមួយ និងជារូបភាពដ៏អាក្រក់មើល មិនគួរកើតឡើងនៅកម្ពុជា។ ដូច្នេះទើប ក្នុងនាមឯកឧត្ដម ជាអ្នករក្សាសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ មិនអាចមើលរំលងករណីនេះបានឡើយ។
ជាចុងក្រោយ លោកបានសំណូមពរដល់អ្នកកាន់ចង្កូតទាំងឡាយ ត្រូវតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ហើយការគោរពច្បាប់ចរាចរណ៍នេះ មិនមែនជាផលប្រយោជន៍របស់នរណាម្នាក់ឡើយ គឺដើម្បីជីវិតគ្រួសារ និងបុគ្គលផ្ទាល់។ ការគោរពច្បាប់ចរាចរណ៍ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ហើយក៏ជួយលើកស្ទួយមុខមាត់ប្រទេសជាតិដែរ។
កាលពីម្សិលមិញនេះ ជនបរទេសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Torsten Schubert បានថតសកម្មភាពម្ចាស់រថយន្ត Camryឆ្លាម មិនបញ្ឈប់ការបើកបរខណៈ អ្នកបើកបរដទៃទៀតបានឈប់ក្នុងពេលរថភ្លើងកំពុងបោះពួយ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេរជាភាសាអង់គ្លេសថា៖ «Cambodia...sometimes very crazy driver...I know, not all are crazy...you can find this in different country's too.»
ដែលមានន័យជាភាសាខ្មែរថា៖ «កម្ពុជា.. ពេលខ្លះអ្នកបើកបរពិតជាឆ្កួត ខ្ញុំដឹងវាមិនមែនឆ្កួតអ៊ីចឹងទាំងអស់ទេ អ្នកអាចឃើញករណីនេះនៅប្រទេសដទៃទៀត។»
មិនដល់មួយថ្ងៃផង វីដេអូនោះ មានការចែករំលែកបន្តរាប់ម៉ឺនដង ល្បីដល់ប្រទេសដទៃនៅលើពិភពលោកទៀតផង។ តាមរយៈវីដេអូនេះហើយទើប ឈានដល់ការតាមចាប់ខ្លួនម្ចាស់រថយន្តនោះ៕
ចុចអាន និងមើលវីដេអូក្នុងអត្ថបទនេះ៖