• 2018-05-04 23:42:06
  • ព័ត៌មាន

អំឡុងពេលរុករកយន្តហោះ MH370 ស្រាប់តែឃើញរឿងអាថ៌កំបាំង គួរឲ្យភ្ញាក់ផ្អើលមួយ

  • 2018-05-04 23:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុង​ពេល​ធ្វើ​បេសកកម្ម​រុករក​យន្តហោះ​​ម៉ាឡេស៊ី​អ៊ែឡាញ MH370 ដែល​បាន​បាត់​ខ្លួន ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​រក​ឃើញ​​បំណែក​ដ៏​ធំ​២​នៅ​ក្នុង​បាត​សមុទ្រ​ឥណ្ឌា កាល​ពី​​ខែ​ឧសភា និង​ខែ​ធ្នូ ឆ្នាំ​២០១៥។ ១​នៅ​ក្នុង​ចំណោម​​នោះ​ត្រូវ​គេ​ជឿជាក់​ថា​ជា​បំណែក​នៃ​យន្តហោះ MH370 ដែល​បាន​​បាត់​កាល​ពី​ថ្ងៃ​​ទី​៨ ​ខែ​មីនា ឆ្នាំ​២០១៤។ យ៉ាង​ណា​មិញ ការ​សន្និដ្ឋាន​នេះ​បែរ​ជា​ខុស​ស្រឡះ​ទៅ​វិញ ក្រោយ​ពី​​មាន​ការ​​បញ្ជាក់​​ពី​​​​អ្នក​វិទ្យាសាស្ត្រ​នៅ​សារមន្ទីរ Western Australian។

យន្តហោះ MH370 ដែល​ថត​បាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣/ រូបភាព៖ NBC

អ្នក​វិទ្យាសាស្ត្រ​នៅ​សារមន្ទីរ Western Australian បាន​បង្ហាញ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​​ឧសភា ឆ្នាំ​២០១៨​នេះ​ថា បំណែក​ដែល​រក​ឃើញ​នៅ​ក្នុង​បេសកកម្ម​រុក​រក MH370 គឺ​ជា​បំណែក​នៃ​​នាវា​ចំនួន​២​គ្រឿង មិន​មែន​ជា​យន្តហោះ​នោះ​ទេ។ អ្នក​ជំនាញ​បាន​រៀបរាប់​ថា នាវា​ទាំង​២​គ្រឿង​មាន​១​ធ្វើ​ពី​ឈើ និង​១​ទៀត​ធ្វើ​ពី​ដែក ហើយ​ពួក​វា​បាន​បាត់​ខ្លួន​​កាល​ពី​១៤០​ឆ្នាំ​មុន​មក​ម៉្លេះ។ បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​ថា នាវា​​ទាំង​នោះ​ទំនង​ជា​ត្រូវ​គេ​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​ធ្យូង​ថ្ម។

បំណែក​នាវា​ដែល​​រក​ឃើញ​នៅ​ក្នុង​បាត​សមុទ្រ​ឥណ្ឌា/ រូបភាព៖ AP

នាវា​ដែល​ធ្វើ​ពី​ឈើ​អាច​នឹង​មាន​ទម្ងន់​ប្រហែល​ពី ២៥០​​តោន ទៅ​ដល់ ៨៨០​តោន ហើយ​ការ​លិច​ធ្លាក់​ដល់​បាត​សមុទ្រ​នេះ​អាច​បណ្ដាល​មក​ពី​ការ​​​ផ្ទុះ​ឆេះ។ ដោយ​ឡែក​នាវា​១​​គ្រឿង​ទៀត​​អាច​មាន​ទម្ងន់​ប្រមាណ​ពី ១១០០​តោន ទៅ ១៦៥៥​តោន ហើយ​​វា​អាច​​មាន​កម្ពស់​យ៉ាង​ហោច​ណាស់​ក៏​២​ជាន់​ដែរ។ បើ​តាម​ការ​សន្និដ្ឋាន មនុស្ស​ដែល​ស្ថិត​នៅ​លើ​នាវា​​នីមួយៗ​​អាច​មាន​​ពី​ចន្លោះ ១៥​នាក់ ទៅ ៣០​នាក់៕

ចុចអាន៖

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ ឈាង

មតិយោបល់