• 2018-05-05 05:50:20
  • ព័ត៌មាន

រ៉ឺម៉កម៉ូតូបុករះចូលក្នុងហាង ស្មានតែមនុស្សបើក ការពិតសុនខបើកសោះ (មានវីដេអូ)

  • 2018-05-05 05:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​បាន​បើក​បុក​ចូល​ហាង​លក់​ទូរសព្ទ​មួយ​កន្លែង នៅ​ភាគ​ខាងកើត​ប្រទេស​ចិន បន្ទាប់​ពី​សត្វ​សុនខ​មួយ​ក្បាល​នៅ​លើ​នោះ ជាន់​ចំ​ហ្គែរ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន នៅ​ក្នុង​ទីក្រុង Taizhou ខេត្ត Jiangsu និង​ត្រូវ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​ស្តែងៗ​តែ​ម្តង។

បើ​យោង​តាម​ខ្សែ​វីដេអូ​បាន​បង្ហាញ​ឲ្យ​ឃើញ រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​នោះ បើក​ចូល​តាម​ទ្វារ​ហាង​ដែល​កំពុង​បើក​ចំហ​ចោល និង​បុក​រះ​ទូ​កញ្ចក់​ជា​ច្រើន​ទៀត។ ស្រ្តី​ម្នាក់​ដែល​កំពុង​អង្គុយ​នៅ​ក្នុង​ហាង បាន​ក្រោក​ឈរ​ឡើង​ទាំង​ភ្ញាក់​ផ្អើល។ មួយ​សន្ទុះ​ក្រោយ​មក ស្រាប់​តែ​គេ​ឃើញ​សត្វ​សុនខ​មួយ​ក្បាល បាន​ចុះ​ចេញ​ពី​កន្លែង​តៃកុង។

ក្រោយ​ពេល​កើតហេតុ ទើប​គេ​ដឹង​ថា រ៉ឺម៉ក​ម៉ូតូ​ខាង​លើ​គឺ​ជា​របស់​បុរស​ម្នាក់ ដែល​បាន​ចត​វា​ចោល​នៅ​ក្រៅ​តូប​លក់​ផ្លែ​ឈើ​ក្បែរ​នោះ។ បុរស​ជា​អ្នក​បើកបរ​ដ៏​ធ្វេសប្រហែស​នេះ បាន​ចុះ​ពី​រ៉ឺម៉ក​ម៉ូតូ ប៉ុន្តែ​មិន​ពន្លត់​ម៉ាស៊ីន​ឡើយ ហើយ​បាន​ទុក​សុនខ​ចិញ្ចឹម​របស់​ខ្លួន​នៅ​លើ​នោះ​ទៀត​ផង។

យ៉ាង​ណា​មិញ គ្មាន​នរណា​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​នោះ​ឡើយ ខណៈ​អ្នក​បើកបរ និង​ម្ចាស់​ហាង បាន​យល់​ព្រម​សង និង​ទទួល​សំណង​ដើម្បី​បញ្ចប់​រឿង៕

ចង់​ដឹង​ហេតុការណ៍​នោះ​យ៉ាង​ណា​ខ្លះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់