- 2018-05-05 07:29:22
- ព័ត៌មាន
សុនខដ៏សែនឆ្លាត តែងទៅស្ថានីយរថភ្លើងរាល់ថ្ងៃ រង់ចាំម្ចាស់ត្រឡប់ពីធ្វើការ
- 2018-05-05 07:29:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុនខដ៏សែនឆ្លាត តែងទៅស្ថានីយរថភ្លើងរាល់ថ្ងៃ រង់ចាំម្ចាស់ត្រឡប់ពីធ្វើការ
ចន្លោះមិនឃើញ
រឿងរ៉ាវរបស់សុនខជប៉ុន មួយក្បាលឈ្មោះ ហាឈិកុ (Hachiko) បានធ្វើឱ្យមនុស្សជាច្រើន លាននាក់ទូទាំងពិភពលោករំជួលចិត្តយ៉ាងខ្លាំង។
តើអ្នកណាទប់ទឹកភ្នែកជាប់ចំពោះទង្វើដ៏សែនស្មោះត្រង់របស់សុនខមួយក្បាលនេះ ដែលបាន បន្តរង់ចាំម្ចាស់នៅស្ថានីយរថភ្លើងស៊ីប៊ូយ៉ា (Shibuya Station) ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន សូម្បីរយៈពេល ៩ ឆ្នាំបន្ទាប់ពីម្ចាស់របស់វាស្លាប់ក្តី។
ហើយពេលនេះ មានសុនខមួយក្បាលទៀតមកពីប្រទេសចិនភាគនិរតីកំពុងត្រូវបានគេប្រដូច ទៅនឹង សុនខ ហាឈិកុ ពីព្រោះវាតែងតែរត់ទៅស្ថានីយរថភ្លើងក្រោមដីរាល់ថ្ងៃ ដើម្បីរង់ចាំ ម្ចាស់របស់វាត្រឡប់ពីធ្វើការមកផ្ទះវិញ។
សុនខឈ្មោលដែលមានឈ្មោះថា ស្យុងស្យុង (Xiongxiong) ខាងលើនេះនឹងនៅក្នុង ស្ថានីយរថភ្លើង Liziba Metro Station ក្នុងសង្កាត់យូចុង (Yuzhong) ក្រុងឆុងឈីង (Chongqing) ប្រទេសចិនពេញមួយថ្ងៃ នេះបើយោងតាមកាសែត South China Morning Post ចុះផ្សាយកាលពីថ្ងៃទី៣០ ខែមេសា។ ម្ចាស់របស់វាដែលទៅធ្វើការនៅប្រហែលម៉ោង ៧ ព្រឹក តែងតែត្រឡប់មកវិញនៅរយៈពេល ១២ ម៉ោងក្រោយ។
ម្ចាស់របស់វាដែលមិនត្រូវបានបញ្ចេញឈ្មោះនិយាយថា “ស្យុងស្យុង មាន អាយុ ១៥ ឆ្នាំហើយ ហើយខ្ញុំយកវាមកចិញ្ចឹម ៨ ទៅ ៩ ឆ្នាំហើយ។ ចាប់តាំងពីខ្ញុំមាន ស្យុងស្យុង មកវាតែងតែ រង់ចាំខ្ញុំរាល់ថ្ងៃ”។
ចាប់តាំងពីទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមប្រើប្រាស់អ៊ិនធឺណិតមកអ្នកដែល ធ្លាប់ឃើញ និងឮរឿងរ៉ាវរបស់វាតែងតែទៅលេងវានៅស្ថានីយរថភ្លើង។ ទោះជាយ៉ាងណា ស្យុងស្យុង នៅតែជាក្មេងល្អ ហើយវាទទួលយកអ្វីដែលជនចម្លែកមុខឱ្យវាឡើយ៕
ចុចអាន៖