- 2018-05-06 07:23:27
- ចរាចរណ៍
ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា រត់១ម៉ោងប៉ុន្មានគីឡូ សិក្សាអស់ហើយនៅចាំតែម្យ៉ាងគត់
- 2018-05-06 07:23:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា រត់១ម៉ោងប៉ុន្មានគីឡូ សិក្សាអស់ហើយនៅចាំតែម្យ៉ាងគត់
ចន្លោះមិនឃើញ
គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប និងបន្តទៅដល់ខេត្តបន្ទាយមានជ័យ និងពីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ក្រុងបាវិត ខេត្តស្វាយរៀងបានសិក្សារួចរាល់អស់ហើយ នៅរង់ចាំតែដៃគូវិនិយោគប៉ុណ្ណោះ។ បើមានក្រុមហ៊ុនឯកជនមកពីប្រទេសចិន ឬប្រទេសណាផ្សេងទៀតនោះរដ្ឋាភិបាលកម្ពុជា នឹងរីករាយស្វាគមន៍ ហើយចាប់ផ្ដើមសាងសង់តែម្ដង។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្លាប់បានលើកឡើងកាលពីថ្មីៗកន្លងទៅនេះ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជា រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ (KOICA) បានសិក្សារួចរាល់អស់ហើយ ចំពោះគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទាំង២ខ្សែនេះ។ បច្ចុប្បន្នដៃគូវិនិយោគដ៏សំខាន់បំផុតរបស់កម្ពុជា មានប្រទេសចិន ប៉ុន្តែរដ្ឋាភិបាលនឹងគាំទ្រពេញទំហឹងចំពោះវិស័យឯកជន នៅបណ្ដាប្រទេសផ្សេងទៀត ដែលមានបំណងវិនិយោគផ្លូវរថភ្លើងល្បឿនលឿន ជាប្រភេទផ្លូវ BOT។
តាមការសិក្សាកន្លងមកបង្ហាញថា ផ្លូវរថភ្លើងល្បឿនលឿននេះ អាចរត់បានពី២០០ ទៅ៣០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប្រសិនបើកម្ពុជាអាចសម្រេចបានការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះបាន ប្រជាពលរដ្ឋអាចធ្វើដំណើរពីភ្នំពេញទៅសៀមរាប ខេត្តបន្ទាយមានជ័យ ដល់សិរីសោភ័ណ និងពីភ្នំពេញ ទៅខេត្តស្វាយរៀង ត្រូវចំណាយពេលតិចតួចបំផុត៕