- 2018-05-07 06:55:50
- សេដ្ឋកិច្ច
ទោងយោលកម្ពស់ ៣០០ម៉ែត្រពីដី មួយថ្ងៃទាក់ទាញភ្ញៀវជិះ ៤ពាន់នាក់
- 2018-05-07 06:55:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោងយោលកម្ពស់ ៣០០ម៉ែត្រពីដី មួយថ្ងៃទាក់ទាញភ្ញៀវជិះ ៤ពាន់នាក់
ចន្លោះមិនឃើញ
សួនកម្សាន្តចិនដ៏ល្បីល្បាញមួយ ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន បានដាក់ដំណើរការទោងយោលយក្ស កម្ពស់ ៣០០ ម៉ែត្រពីដី។ កៅអីនៃទោងយោលនោះ ត្រូវបានភ្ជាប់ជាមួយធ្នឹមដែលមានកម្ពស់ ១៨ ម៉ែត្រ ឬស្មើនឹងអគារកម្ពស់ ៦ ជាន់។
ទោងយោងដ៏ធំខាងលើ នៅក្នុងសួនកម្សាន្ត Wansheng Ordovician Theme Park នៃទីក្រុង Chongqing ប្រទេសចិន។ ជារៀងរាល់ថ្ងៃ មានមនុស្សរហូតដល់ទៅ ៤ ០០០ នាក់ បានចូលទៅលេងសួនកម្សាន្ត និងជិះទោងយោល ដ៏គួរឲ្យស្រៀវស្រាញនោះ។
អ្នកនាំពាក្យរបស់ Wansheng Ordovician Theme Park ម្នាក់ បានប្រាប់ឲ្យដឹងថា ទោងយោលនោះគឺមានសុវត្ថិភាព ១០០ ភាគរយ ខណៈភ្ញៀវទេសចរត្រូវបានបំពាក់ជាមួយខ្សែក្រវាត់សុវត្ថិភាព ប៉ុន្តែមិនមានសំណាញ់ចាំទ្រពីក្រោមឡើយ។ ទោះជាយ៉ាងណា អ្នកជិះត្រូវមានអាយុចន្លោះពី ១៨ ទៅ ៤៨ ឆ្នាំ ហើយមានកម្ពស់ចាប់ ១៥០ សង់ទីម៉ែត្រឡើងទៅ និង ទម្ងន់ក្រោម ៨៥ គីឡូក្រាម៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖