• 2018-05-09 04:01:29
  • ព័ត៌មាន

ប្រជាជនម៉ាឡេស៊ីជាង ១៤លាននាក់ ចូលរួមបោះឆ្នោតជាតិថ្ងៃនេះ

  • 2018-05-09 04:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ​ជា ១៤,៤ លាន​នាក់ នឹង​ត្រូវ​ចូល​រួម​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី០៩ ខែ​ឧសភា ឆ្នាំ២០១៨ នេះ ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច នៅ​ឯ​មណ្ឌល​បោះឆ្នោត​ចំនួន ២៨ ១១៥ កន្លែង​ទូទាំង​ប្រទេស។

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី Najib Razak (ឆ្វេង) និង អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី Mahathir Mohamad (ស្ដាំ)

ពួកគេ​គឺ​ជា​ផ្នែក​មួយ​នៃ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប ១៤ ៩៤០ ៦២៤ នាក់ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ថ្មី ខណៈ​គណបក្ស​ដ៏​មាន​ឥទ្ធិពល២ កំពុង​ប្រកួត​ប្រជែង​គ្នា គឺ​គណបក្ស Barisan Nasional ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak និង​គណបក្ស​ប្រឆាំង ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad។

ចំណែក​ឯ ២៧៨ ៥៩០ នាក់​ផ្សេង​ទៀត រួមមាន ទាហាន , ប៉ូលិស និង កងកម្លាំង​ប្រដាប់​អាវុធ​ទូទៅ ក៏​ដូច​ជា​ប្ដី​ប្រពន្ធ​របស់​ពួកគេ បាន​បោះឆ្នោត​មុន​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍។

គួរ​បញ្ជាក់​ថា បេក្ខជន​ចំនួន ២ ៣៣៣ នាក់ នឹង​ត្រូវ​ចូល​រួម​ប្រកួត​ប្រជែង​កៅអី​សភា ចំនួន ២២២ អាសនៈ និង កៅអី​រដ្ឋ ចំនួន ៥០៥ អាសនៈ។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា ខ្លួន​រំពឹង​ថា​នឹង​អាច​ប្រកាស​លទ្ធផល​ចាប់​ពី​វេលា​ម៉ោង ៨ យប់​នេះ​តែម្ដង។ ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត នឹង​បង្ហោះ​លទ្ធផល​ក្នុង​ពេល​វេលា​ជាក់ស្ដែង (real-time result) និង សេចក្ដី​ប្រកាស​ផ្សេងៗ​ទៀត នៅ​លើ​គេហទំព័រ​របស់​ខ្លួន៕

ចុច​អាន៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់