• 2018-05-13 03:10:50
  • ព័ត៌មាន

ចាប់បានកន្លែងលក់ជ្រូកវៀតណាម ចាក់ទឹកចូលខ្លួនជ្រូក ជាង១ពាន់ក្បាល មុនលក់ចេញ

  • 2018-05-13 03:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​លក់​ជ្រូក​មួយ​កន្លែង​នៅ​ខេត្ត Dong Nai ប្រទេស​វៀតណាម ត្រូវ​គេ​ចាប់​បាន ចាក់​ទឹក​ចូល​ខ្លួន​ជ្រូក​ដើម្បី​បង្កើន​ទម្ងន់​របស់​ពួក​វា។

កម្មករ​ចំនួន ២នាក់ នៅ​កន្លែង​លក់​ជ្រូក​ខាង​លើ ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ Thuy រស់​នៅ​ឃុំ Xuan Phu ស្រុក Xuan Loc ត្រូវ​គេ​ចាប់​បាន​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ខ្លួន​ជ្រូក នៅ​ពេល​ប៉ូលិស​ឆ្មក់​ចូល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ។

នៅ​ពេល​នោះ កសិដ្ឋាន​ទំហំ ២ ០០០ម៉ែត្រការ៉េ​នោះ បាន​ផ្ទុក​សត្វ​ជ្រូក​រស់ ចំនួន​១៤០​ក្បាល ដោយ​ក្នុង​មួយ​ក្បាល​មាន​ទម្ងន់​ប្រហែល ១០០គីឡូក្រាម។ ក្នុង​ចំណោម​នោះ​ដែរ មាន​ជ្រូក​ចំនួន ៦៤ក្បាល​ត្រូវ​គេ​រក​ឃើញ​ថា បាន​ចាក់​ទឹក​ចូល​រួច​ជា​ស្រេច និង​ត្រៀម​ដឹក​ជញ្ជូន​យក​ទៅ​លក់។

គួរ​បញ្ជាក់​ថា ការ​ចាក់​ទឹក​ចូល​ខ្លួន​ជ្រូក​នេះ គឺ​មាន​គោល​បំណង​ដើម្បី​បង្កើន​ទម្ងន់ និង​តម្លៃ​របស់​វា។ កន្លែង​លក់​ជ្រូក​នេះ បាន​បើក​ដំណើរ​ការ​ជិត ១០ឆ្នាំ​មក​ហើយ ដោយ​ជ្រូក​និមួយៗ​ត្រូវ​ចាក់​ទឹក​ពី ២ ទៅ ៤លីត្រ មុន​ពេល​លក់​ចេញ។ ចំនួន​សត្វ​ជ្រូក​ដែល​ត្រូវ​ចាក់​ទឹក​ចូល​នៅ​ទី​នោះ មាន​ចំនួន​សរុប​រហូត​ដល់​ទៅ ១ ២៦០ក្បាល​ឯណោះ។

អ្នកស្រី Thuy បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​ទិញ​ជ្រូក​ពី​កសិដ្ឋាន​ក្បែរៗ​នោះ រួច​យក​មក​ចាក់​ទឹក​ចូល មុន​ពេល​លក់​ចេញ​ទៅ​ឲ្យ​អ្នក​ទិញ​ផ្សេង​ទៀត៕

ចុច​អាន៖

អត្ថបទ៖ សេង ឡុង

មតិយោបល់