- 2018-05-18 03:06:08
- ព័ត៌មាន
រុស្ស៊ី បង្ហាញនាវាដឹកគ្រាប់នុយក្លេអ៊ែរ គ្មានមនុស្សបើកក្រោមទឹក អាចបង្កមហន្តរាយបាន
- 2018-05-18 03:06:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ី បង្ហាញនាវាដឹកគ្រាប់នុយក្លេអ៊ែរ គ្មានមនុស្សបើកក្រោមទឹក អាចបង្កមហន្តរាយបាន
ចន្លោះមិនឃើញ
យន្តហោះដឹកគ្រាប់នុយក្លេអ៊ែរគ្មានមនុស្សបើកក្រោមទឹក ដែលមានសមត្ថភាពអាចកម្ទេចមូលដ្ឋានទ័ពជើងទឹក និង បង្កឲ្យមានរលកយក្សស៊ូណាមិដ៏ធំ កំពុងស្ថិតក្រោមការសាងសង់នៅក្នុងប្រទេសរុស្ស៊ី។
យន្តហោះដែលមានឈ្មោះថា «Poseidon» នេះ នឹងអាចដឹកគ្រាប់នុយក្លេអ៊ែរទម្ងន់រហូតដល់ទៅ ២មេហ្គាតោន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS។
ទីភ្នាក់ងារខាងលើ បានឲ្យដឹងថា «វានឹងអាចបំពាក់នុយក្លេអ៊ែរជាច្រើន ដែលមានសារធាតុផ្ទុះ TNT ទម្ងន់អតិបរមារហូតដល់ទៅ ២មេហ្គាតោន»។
ជាមួយគ្នានេះដែរ Poseidon នឹងមានល្បឿនចាប់ពី ១១០ ទៅ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងត្រូវប្រតិបត្តិនៅក្រោមទឹក ដែលមានជម្រៅជ្រៅជាង ១ គីឡូម៉ែត្រ៕
ចុចអាន៖