- 2018-05-25 07:28:38
- ព័ត៌មាន
មន្ទីរបញ្ចកោណអាមេរិក ព្រមានកូរ៉េខាងជើងថា ទ័ពខ្លួនរាប់ពាន់នាក់ ត្រៀមខ្លួនរួចជាស្រេច
- 2018-05-25 07:28:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរបញ្ចកោណអាមេរិក ព្រមានកូរ៉េខាងជើងថា ទ័ពខ្លួនរាប់ពាន់នាក់ ត្រៀមខ្លួនរួចជាស្រេច
ចន្លោះមិនឃើញ
ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើសកម្មភាព ប្រសិនបើកូរ៉េខាងជើងនៅតែបង្កភាពរង្គោះរង្គើណាមួយ។
លោក Kenneth McKenzie អគ្គនាយកមន្ទីរបញ្ចកោណ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កងកម្លាំងយោធាអាមេរិកនៅកូរ៉េខាងត្បូង កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយបន្ថែមថា សហរដ្ឋអាមេរិកតែងតែត្រៀមឆ្លើយតបនឹងការបង្កហេតុ ពីរបបផ្ដាច់ការរបស់លោក គីម ជុងអ៊ុន ពីព្រោះប្រទេសមួយនេះធ្លាប់បានបង្ហាញកាលពីអតីតកាលថា ពួកគេមិនអាចទាយទុកជាមុនបានឡើយ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីបានលុបចោលជំនួបកំពូលស្ដីពីអាវុធនុយក្លេអ៊ែរ ថា រហូតមកដល់សព្វថ្ងៃនេះ កងកម្លាំងប្រយុទ្ធរបស់អាមេរិក គឺមានឥទ្ធិពលខ្លាំងបំផុតនៅលើពិភពលោក ហើយត្រៀមខ្លួនកាន់តែខ្លាំងជាងមុនទៅទៀត៕
ចុចអាន៖