• 2018-06-09 05:07:14
  • ចរាចរណ៍

កិន​ពីលើ​ក្បាល​ហើយ​ ងើបឡើង​ធ្វើ​ព្រងើយ​! អ៊ីចឹង​បានជា​គេ​អោយ​ពាក់មួក

  • 2018-06-09 05:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វា​ជា​កាលៈទេសៈ​ពិសេស​មួយ​ដែល​បុរស​ម្នាក់​នៅមាន​ជីវិត​ក្រោយពី​ដួល​ម៉ូតូ​ហើយ​ក្បាល​របស់គាត់​ត្រូវ​រថយន្ត​ធំ​មួយ​កិន​ពីលើ​។​

​សំណាង​ណាស់ អ្នកបើក​ម៉ូតូ​នេះ​ត្រូវបាន​សង្គ្រោះ​ជីវិត​ដោយ​មួកសុវត្ថិភាព ក្រោយពី​ព្យាយាម​បើក​វ៉ា​រថយន្ត​ធំ​តែ​បុក​ចិញ្ចើមផ្លូវ​រួច​ក៏​ដួល​ទៅ​ក្រោម​កង់​រថយន្ត​។​មើល​​ពីដំបូង​ទៅ​បុរស​នេះ​ត្រូវអស់​ជីវិត​ដោយ​គ្រោះថ្នាក់​ដ៏​រន្ធត់ តែ​ក៏​គាត់​បាន​ងើបឡើង​យ៉ាង​រហ័ស​និង​ដើរ​ធម្មតា គ្រាន់តែ​ភាន់ភាំង​បន្តិចបន្តួច​។​

​រូបភាព​និង​ឧប្ទវ​ហេតុនេះ​ត្រូវបាន​ថត​និង​កើតឡើង​នៅ​ក្រុង​កា​អ៊ិន​តា ក្នុងប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មិថុនា​៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

ប្រភព៖ rasmeinews

មតិយោបល់