• 2018-06-13 02:06:50
  • ព័ត៌មាន

មកដឹងឈ្មោះ និងរហស្សនាម ដែល ដូណាល់ ត្រាំ ធ្លាប់ហៅ គីម ជុងអ៊ុន មុននិងពេលប្រជុំកំពូល

  • 2018-06-13 02:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​នៅ​ទូទាំង​ពិភព​លោក​បាន​ដឹង​ហើយ​ថា កិច្ចប្រជុំ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែ​មិថុនា ឆ្នាំ២០១៨ ម្សិលមិញ រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​បញ្ចប់​ទៅ​យ៉ាង​រលូន ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា និង​សម្រេច​បាន​លទ្ធផល​ធំៗ​ចំនួន ៤ ចំណុច

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា​ហើយ (រូបភាព៖ Kley Kley)

ងាក​មក​មើល​កាល​ពី​អតីត​កាល​វិញ ពោល​គឺ​មុន​ពេល​កិច្ចប្រជុំ​កំពូល មេដឹកនាំ​ទាំង​ពីរ​ហាក់​មាន​ភាព​រកាំរកូស​គ្នា​ខ្លាំង​ណាស់ ជា​ពិសេស​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ។ ដោយសារតែ​ហេតុ​នេះ​ហើយ ទើប​ប្រធានាធិបតី​អាមេរិក​ទី៤៥​ខាង​លើ បាន​ដាក់​រហស្សនាម​ឲ្យ មេដឹកនាំ​កូរ៉េខាងជើង ថា «Rocket Man» , «Little Rocket Man» និង «Mad Man» ហើយ​ធ្លាប់​ហៅ លោក គីម ជុងអ៊ុន ថា «Sick Puppy» ទៀត​ផង។

ផ្ទុយទៅវិញ នៅ​ពេល​ដឹង​ថា​ជំនួប​កំពូល​នឹង​កើត​ឡើង និង​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​នោះ លោក ដូណាល់ ត្រាំ បាន​ហៅ​លោក គីម ថា «Supreme Leader» , «His Exerllency» និង «Chairman» វិញ។

យ៉ាងណាមិញ មេដឹកនាំ​កូរ៉េខាងជើង​ដែល​គេ​ជឿជាក់​ថា​មាន​វ័យ​ខ្ទង់ ៣០ឆ្នាំ​នោះ ត្រូវ​ប្រជាជន​ខ្លួន​ហៅ​ឈ្មោះ​ជា​ច្រើន​ដូចជា «Respected Comrade Kim Jong-un» , «Chiarman of Workers' Party of Korea» , «Supreme Commander of the Korean People's Amry» និង «Chairman of the State Affairs Commission of the Democratic People's Republic of Korea»

លោក គីម ជុងអ៊ុន

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់