- 2018-06-17 02:44:18
- ព័ត៌មាន
ស្រីៗប្រុងប្រយ័ត្ន! គូសភ្នែកនៅលើឡាន ស្រាប់តែជួបគ្រោះថ្នាក់ ខ្មៅដៃចាក់ចូលភ្នែកយ៉ាងរន្ធត់
- 2018-06-17 02:44:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗប្រុងប្រយ័ត្ន! គូសភ្នែកនៅលើឡាន ស្រាប់តែជួបគ្រោះថ្នាក់ ខ្មៅដៃចាក់ចូលភ្នែកយ៉ាងរន្ធត់
ចន្លោះមិនឃើញ
ឧប្បត្តិហេតុដ៏អាក្រក់មួយ បានបណ្ដាលឲ្យនារីជនជាតិថៃម្នាក់រងរបួស ដោយត្រូវខ្មៅដៃគូសភ្នែកចាក់ចូលភ្នែករបស់នាងគួរឲ្យរន្ធត់ បន្ទាប់ពីនាងបានព្យាយាមតុបតែងមុខក្នុងអំឡុងពេលជិះតាក់ស៊ី។
នៅមុនពេលកើតហេតុ នារីវ័យក្មេងខាងលើកំពុងធ្វើដំណើរទៅជួបមិត្តភ័ក្ដិ និងបានប្រើខ្មៅដៃគូសភ្នែក នៅកៅអីផ្នែកខាងក្រោយ ក្នុងអំឡុងពេលឡានតាក់ស៊ីបើកយឺតៗ ដោយសារតែការកកស្ទះផ្លូវ នៅក្នុងទីក្រុងបាងកក។
ផ្ទុយទៅវិញ នៅពេលដែលឡានតាក់ស៊ីនោះ បានបុកឡានមួយគ្រឿងទៀតនៅខាងមុខ ធ្វើឲ្យនាងបុកខ្មៅដៃគូសភ្នែក ខ្ទប់ជាមួយកៅអីផ្នែកខាងមុខ បណ្ដាលឲ្យចាក់ជាប់ភ្នែកខាងឆ្វេងរបស់នាងតែម្ដង។
ទោះបីជាយ៉ាងណា នារីវ័យខ្ទង់២០ឆ្នាំនោះនៅតែដឹងខ្លួន ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Rajavithi Hospital។ ខ្មៅដៃគូសភ្នែកនោះត្រូវបានគេយកចេញ ដោយមិនមានបង្កជារបួសអចិន្ត្រៃយ៍ណាមួយឡើយ។
បើយោងតាមអ្នកជំនួយវេជ្ជបណ្ឌិត លោក Thanabodee Sabbodi បានប្រាប់ឲ្យដឹងថា ខ្មៅដៃគូសភ្នែកពាក់កណ្ដាល បានចាក់ចូលរន្ធភ្នែករបស់នាង ប៉ុន្តែមិនប៉ះចំប្រស្រីភ្នែករបស់នាងឡើយ ព្រោះវាចាក់ខុសផ្នែកសំខាន់នៃភ្នែក៕
ចុចអាន៖