• 2018-07-17 04:11:00
  • ព័ត៌មាន

ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ សាលា​ធ្វើ​ម្ហូប​អន្តរជាតិ បើក​ឲ្យ​ចូល​មើល ជាមួយ​អាហារូបករណ៍​រាប់​ពាន់​ដុល្លារ

  • 2018-07-17 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​បង្រៀន​ធ្វើ​ម្ហូប​លំដាប់​អន្តរជាតិ​ទទួល​ស្គាល់​ពី​ប្រទេស​ស្វីស Academy of Culinary Arts Cambodia (ACAC) នឹង​រៀបចំ​កម្មវិធី​បើក​ឲ្យ​ចូល​ទស្សនា​វិទ្យាស្ថាន​ទាំង​មូល​នៅ​ថ្ងៃ​ទី២១ កក្កដា ដោយ​ក្នុង​នោះ​សម្រាប់​អ្នក​ថត​វីដេអូ​ធ្វើ​ម្ហូប​ផ្ញើ​ទៅ​ខាង​សាលា អាច​នឹង​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍ ២ឆ្នាំ តម្លៃ ៣៩៧៥ដុល្លារ

ក្រៅ​ពី​អាហារូបករណ៍​ខាង​លើ ក៏​មាន​កម្មវិធី​ជាច្រើន​ទៀត​ដែល​បើក​ចាប់​ពី​ម៉ោង ១០ព្រឹក ដល់ ៤រសៀល ដូចជា៖

  • ដាក់​តាំង​បង្ហាញ​ម្ហូប​អាហារ បង្អែម នំ ភេសជ្ជ​បែប​អាស៊ី និង​អឺរ៉ុប​ជាច្រើន​ប្រភេទ​ស្រប​តាម​ស្តង់ដារ​សណ្ឋាគារ​ផ្កាយ ៥ ព្រម​ទាំង​ឲ្យ​ទទួល​ទាន​ដោយ​ឥតគិតថ្លៃ
  • ចាក់​បញ្ចាំង​កុន ការ​បង្ហាញ​ពី​របៀប​ធ្វើ​ការ៉េម​ដោយ​ប្រើ​ចំហាយ​អាហ្សូត (Nitrogen) ព្រម​ទាំង​ផ្ទាំង​ទស្សនីយភាព​ប្លែកៗ​ជាច្រើន​ទៀត
  • ប្រកួត​រចនា​ម៉ូត​លើ​នំ​ខេក និង​ការ​លែង​ល្បែង​កម្សាន្ត​សប្បាយៗ​ជាច្រើន ចំពោះ​អ្នក​ឈ្នះ​នឹង​ទទួល​រង្វាន់​ជាទី​គាប់​ចិត្ត
  • ការ​ធ្វើ​បទ​បង្ហាញ ការ​ចែក​រំលែក​រាល់​ព័ត៌មាន​ទាំង​អស់​របស់​វិទ្យាស្ថាន និង​កម្មវិធី​សិក្សា​ការ​ផ្ដល់​ប្រឹក្សា​ផ្សេងៗ
  • ប្រូម៉ូសិន​ពិសេស​សម្រាប់​សិស្ស​ដែល​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី នឹង​ទទួល​បាន​ឈុត​កាំបិត​របស់​ប្រទេស​ស្វីស​មួយ​ឈុត​ធំ

វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា (ACAC) ជា​ស្ថាប័ន​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា ហើយ​ផ្ដល់​សញ្ញាប័ត្រ​ជាន់​ខ្ពស់ (Diploma) រយៈពេល ២ឆ្នាំ ផ្នែក​សិល្បៈ​នៃ​ការ​ចម្អិន​ម្ហូប​អាហារ បង្អែម ធ្វើ​នំ និង​ដុត​នំ មិនមែន​ត្រឹម​វគ្គ​ខ្លីៗ​ឡើយ ពោល​ស្រប​តាម​បទដ្ឋាន​អាស៊ាន និង​ក្រម​សីលធម៌​ការងារ​ប្រទេស​ស្វីស ហើយ​ទទួល​ស្គាល់​ដោយ​មហាវិទ្យាល័យ​គ្រប់គ្រង​សណ្ឋាគារ និង បដិសណ្ឋារកិច្ច​ដ៏​ល្បី​នៅ​ទីក្រុង​លូសឺន ប្រទេស​ស្វីស (Swiss Hotel Management Academy Lucerne ឬ SHL)។

សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ចង់​កក់​កន្លែង ទូរសព្ទ​លេខ 011 767 136 / 099 5555 29 ផេក​ហ្វេសប៊ុក Academy of Culinary Arts Cambodia ទីតាំង​ផ្ទាល់​អគារ​លេខ ២៣ ផ្លូវ​លេខ ១៣៩ សង្កាត់​វាល​វង់ ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ (ផ្លូវ​ទឹក​រាំ​ផ្កា​រាំ ក្រោយ​សាលា​ជ័យថាវី​បាក់​ទូក)៕

អត្ថបទ៖ វិទូ

មតិយោបល់