• 2018-07-23 04:29:08
  • ព័ត៌មាន

ហេងហួស! មានតែម្នាក់​គត់ បាន​អាហារូបករណ៍​ពាន់​ដុល្លារ ក្នុងចំណោមរាប់​រយ​នាក់​ចូល​សាក​សាលា​ធ្វើ​ម្ហូប​ថ្ងៃ​ដំបូង

  • 2018-07-23 04:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យា​ស្ថាន​ ម្ហូបអាហារ​កម្ពុជា (Academy of Culinary Arts Cambodia ឬACAC) ដែល​បង្រៀន​ធ្វើ​ម្ហូប​ស្តង់ដារ​ដូច​ប្រទេស​ស្វីសនោះ​ បាន​រៀបចំ​កម្មវិធី​បើក​ឲ្យ​ចូល​ស្វែងយល់​ពី​សាលា​កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ដោយ​មាន​មនុស្ស​រាប់​រយ​នាក់​ចូល​រួម ទាំង​ជន​បរទេស និង​ខ្មែរ តែ​ក្នុង​នោះ​មាន​ម្នាក់​ទទួល​បាន​អាហារូបករណ៍ ២ឆ្នាំ តម្លៃ ៣៩៧៥ដុល្លារ។

អ្នក​ឈ្នះ​ម្នាក់​នោះ​បាន​ប្រជែង​ឈ្នះ​បេក្ខជន​ផ្សេងៗ​ទៀត​ដែល​បាន​ថត​វីដេអូ​ធ្វើ​ម្ហូប​ផ្ញើ​ទៅ ACAC ដោយ​មាន​ឈ្មោះ អ៊ឹង ហ្គិចស៊ីម។

ខាងក្រោម​នេះ​ជា​វីដេអូ​ធ្វើម្ហូប របស់​អ្នក​ឈ្នះ៖

ក្នុង​កម្មវិធី​ខាង​លើ ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​វិទ្យាស្ថាន បូក​រួម​ជាមួយ​ការ​ប្រកួត​រចនា​នំ​ខេក​ដោយ​មាន​ការ​ណែនាំ​ពី​គ្រូ ACAC ការ​លេង​ល្បែង​កម្សាន្ត និង​ការ​ដាក់​តាំង​បង្ហាញ​ម្ហូប​អាហារ​តាម​ស្តង់ដារ​សណ្ឋាគារ​ផ្កាយ ៥។

វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា (ACAC) ជា​ស្ថាប័ន​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា ហើយ​ផ្ដល់​សញ្ញាបត្រ​ជាន់​ខ្ពស់ (Diploma) រយៈពេល ២ឆ្នាំ ផ្នែក​សិល្បៈ​នៃ​ការ​ចម្អិន​ម្ហូប​អាហារ បង្អែម ធ្វើ​នំ និង​ដុត​នំ មិនមែន​ត្រឹម​វគ្គ​ខ្លីៗ​ឡើយ ពោល​ស្រប​តាម​បទដ្ឋាន​អាស៊ាន និង​ក្រម​សីលធម៌​ការងារ​ប្រទេស​ស្វីស ហើយ​ទទួល​ស្គាល់​ដោយ​មហាវិទ្យាល័យ​គ្រប់គ្រង​សណ្ឋាគារ និង បដិសណ្ឋារកិច្ច​ដ៏​ល្បី​នៅ​ទីក្រុង​លូសឺន ប្រទេស​ស្វីស (Swiss Hotel Management Academy Lucerne ឬ SHL)។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​សាលា ទូរសព្ទ​លេខ 011 767 136 / 099 5555 29 ផេក​ហ្វេសប៊ុក Academy of Culinary Arts Cambodia ទីតាំង​ផ្ទាល់​អគារ​លេខ ២៣ ផ្លូវ​លេខ ១៣៩ សង្កាត់​វាល​វង់ ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ (ផ្លូវ​ទឹក​រាំ​ផ្កា​រាំ ក្រោយ​សាលា​ជ័យថាវី​បាក់​ទូក)៕

អត្ថបទ៖ វិទូ

មតិយោបល់