- 2018-08-03 02:46:12
- សេដ្ឋកិច្ច
សម្រង់សម្ដីថ្ងៃនេះ៖ "ធ្វើជាមេគេ មិនមែនចេះតែបញ្ជាតែមួយមុខនោះទេ"
- 2018-08-03 02:46:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រង់សម្ដីថ្ងៃនេះ៖ "ធ្វើជាមេគេ មិនមែនចេះតែបញ្ជាតែមួយមុខនោះទេ"
ចន្លោះមិនឃើញ
"ធ្វើជាមេគេមិនមែនចេះតែបញ្ជាតែមួយមុខនោះទេ"។ នេះជាការលើកឡើងរបស់ លោក គឹម ចាន់ វ័យ៤០ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតឆ្នាំងដេរ៉ា (ឆ្នាំងចាក់អាលុយមីញ៉ូម) នៅភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
ការចេះបញ្ជាកូនចៅ ការចេះបែងចែកការងារ គឺជារឿងល្អហើយ ប៉ុន្ដែ ប្រសិនបើមេ មិនមានគំនិតច្នៃប្រឌិតថ្មី និងមិនចេះលើកទឹកចិត្ត ព្រមទាំងមិនបានស្វែងយល់ទុក្ខធុរៈខ្លះដល់បុគ្គលិក ក៏អាចធ្វើឲ្យបុគ្គលិករីកចម្រើន និង មុខរបរខ្លួនរីកចម្រើនខ្លាំងដែរ។ ការណ៍ដែលមេចេះជំនាញខ្លួនឯងខ្លះ ក៏អាចការពារ ពីការលួចបន្លំរបស់បុគ្គលិកផងដែរ។ លោក គឹម ចាន់ បន្ថែម។
ដោយអភិវឌ្ឍខ្លួនពីអ្នកស៊ីឈ្នួលចាក់ឆ្នាំងឱ្យគេ លោក គឹម ចាន់ បានប្រថុយចេញមករកស៊ីចាក់ឆ្នាំងដេរ៉ាលក់ដោយខ្លួនឯងនៅឆ្នាំ ២០០០។ កាលណោះ លោកមានចង្ក្រានដែលមានបំពង់រំលាយអាលុយមីញ៉ូមតែ៣ បំពង់ប៉ុណ្ណោះ។ បច្ចុប្បន្នលោកចង្ក្រានស្លដែកធំជាងមុន និង មានបំពង់រំលាយរហូតដល់ទៅ ៨បំពង់។
ចុចអាន៖ ៦សន្លឹក បង្ហាញពីមុខរបរផលិតឆ្នាំងដេរ៉ា នៅខេត្តកំពង់ចាម