- 2018-08-10 03:09:28
- សេដ្ឋកិច្ច
បានទៅលេងបាងកក កុំភ្លេច៩កន្លែងនេះឲ្យសោះ ធានាដឹងតែសប្បាយ
- 2018-08-10 03:09:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានទៅលេងបាងកក កុំភ្លេច៩កន្លែងនេះឲ្យសោះ ធានាដឹងតែសប្បាយ
ចន្លោះមិនឃើញ
ទីក្រុងបាងកក នៃប្រទេសថៃ មានរឿងរ៉ាវ និងទិដ្ឋភាពជាច្រើនដែលអាចទាក់ចិត្តភ្ញៀវទេសចរ។ អ្នកត្រូវចំណាយពេលច្រើនសប្ដាហ៍នៅទីនោះ ដើម្បីដើរលេងឲ្យបានសព្វទិសទី ដូចជាទៅលេងឧទ្យាន , ដើរផ្សារទំនើប , ផ្សាររាត្រី និង ទៅមើលប្រាសាទជាដើម។
ខាងក្រោមនេះគឺជាទីកន្លែងទាំង៩ ដែលទទួលបានការពេញនិយមបំផុត នៅទីក្រុងបាងកក៖
#១ ឧទ្យាន Lumpini Park
វាគឺជាឧទ្យានសាធារណធំបំផុតនៅក្នុងទីក្រុងបាងកក។ នៅទីនោះ អ្នកអាចគេចចេញពីភាពស្មុគស្មាញ និងសំឡេងរំខានពីចរាចរ ហើយអង្គុយសម្រាកលំហែកាយ និងស្រូបយកខ្យល់អាកាសបាន។
#២ ផ្សារ Chatuchak Weekend Market
ដើរផ្សារក៏ជារឿងមួយដែលអ្នកត្រូវធ្វើ ពេលទៅលេងទីក្រុងបាងកកដែរ។ ផ្សារ Chatuchak Weekend Market ពោរពេញទៅដោយតូបលក់ឥវ៉ាន់ រហូតដល់ទៅ ១៥ ០០០តូប និងមានមនុស្សមកប្រហែល ២០០ ០០០នាក់ នៅពេលបើកម្តងៗ។ ដូចឈ្មោះរបស់វាបានបង្ហាញអីចឹង ផ្សារនេះបើកតែថ្ងៃសៅរ៍ និងអាទិត្យប៉ុណ្ណោះ។
#៣ ទន្លេ Chao Phraya River
វាជាទន្លេដែលហូរឆ្លងកាត់បេះដូងនៃទីក្រុងបាងកកតែម្ដង។ នៅទីនោះ មានសាឡាងជាច្រើនធ្វើដំណើរទៅវិញទៅមក ពីទីកន្លែងជាច្រើន ដែលអ្នកអាចជិះកម្សាន្តលេង ដើម្បីគេចផុតពីការស្ទះចរាចរលើផ្លូវគោក និងគយគន់ទេសភាពតាមដងទន្លេផងដែរ។
#៤ ផ្លូវ Khao San Road
បើទោះបីជាវាមានប្រវែងខ្លីពិតមែន ប៉ុន្តែ Khao San Road គឺជាផ្លូវដ៏ពេញនិយមបំផុតនៅក្នុងទីក្រុងបាងកក។ នៅពេលថ្ងៃអ្នកអាចរកទិញឥវ៉ាន់ថោកៗនៅទីនោះ។ ចំណែកឯពេលល្ងាចវិញ វាក្លាយទៅជាកន្លែងដ៏ពិសេសសម្រាប់ស្ដាប់ភ្លេង និងអាហារថៃ។
#៥ សារមន្ទីរជាតិថៃ
នៅក្នុងទីក្រុងបាងកកមានសារមន្ទីរច្រើន និងខុសៗគ្នា ប៉ុន្តែប្រសិនបើអ្នកចាប់អារម្មណ៍លើប្រវត្តិសាស្ត្រ និង សិល្បៈថៃ អ្នកអាចទៅទីនោះបាន។
#៦ អាងចិញ្ចឹមត្រី Sea Life Bangkok
វាគឺជាអាងចិញ្ចឹមត្រីធំ និងពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
#៧ វត្តភូ (Wat Pho)
នៅទីនោះមានរូបចម្លាក់ព្រះពុទ្ធដ៏ធំ និងការប្រមូលផ្ដុំទៅដោយរូបចម្លាក់ , សិលាចារឹក និងផ្ទាំងគំនូររៀបរាប់ពីតារាសាស្ត្រ , សង្គ្រាម និង បុរាណវិទ្យាជាដើម។
#៨ តំបន់ Chinatown
វាគឺជាតំបន់ដ៏ពេញនិយមមួយនៅក្នុងទីក្រុងបាងកក ជាពិសេសនៅពេលដែលអ្នកចង់ស្វែងរកអាហារឆ្ងាញ់ៗ ក្រោយពេលថ្ងៃលិច។
#៩ រាជវាំងថៃ
វាគឺជាកន្លែងដ៏ពេញនិយមបំផុតនៅក្នុងទីក្រុងបាងកក។ អ្នកគួរតែទៅទីនោះ ដើម្បីបានស្គាល់ពីតម្លៃវប្បធម៌ និងស្ថាបត្យកម្មនៃទីក្រុងនេះ។ វាត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៧៨២៕
ចុចអាន៖