• 2018-08-14 23:30:00
  • ព័ត៌មាន

មិន​ងាយ​មាន! គ្រូ​ចុងភៅ​សាលា​ល្បី​ពី​ស្វីស ព្រួត​ដៃ​គ្នា​ធ្វើ​ម្ហូប មុន​ហាង​ល្បី​មួយ​បិទ

  • 2018-08-14 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់​ម្ហូប​បែប​អឺរ៉ុប​ល្បី​មួយ​នៅ​ភ្នំពេញ Black Bambu ត្រៀម​បិទ​ជួសជុល​ជា​ថ្មី ដោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា (ACAC) ម្ដង ដែល​ជា​ហេតុ​គ្រូ​ចុងភៅ និង​សិស្ស​សាលា​ស្តង់ដារ​ស្វីស​នេះ រួម​ដៃ​គ្នា​រៀបចំ​អាហារ​ពេល​ល្ងាច​ចុង​ក្រោយ នៅ​ថ្ងៃ​ទី១៧ សីហា។

ក្នុង​កម្មវិធី​ញ៉ាំ​អាហារ The Last Supper នេះ ក្រៅ​ពី​បាន​ភ្លក់​ថ្វីដៃ​គ្រូ​ចុងភៅ​ជំនាញ​លើ​ម្ហូប ៥មុខ ហើយ អ្នក​ក៏​អាច​ញ៉ាំ​ស្រា និង Cocktail បាន​ដោយ​សេរី រួម​ជាមួយ​នឹង​ការ​ចាក់​ភ្លេង​ពី DJ Premo ល្បី​នៅ​​សហរដ្ឋ​​អាមេរិក ដោយ​ត្រូវ​ចំណាយ​ម្នាក់ ៤០ដុល្លារ ហើយ​មាន​ចំនួន​កំណត់។

ACAC ជា​វិទ្យាស្ថាន​ផ្ដល់​សញ្ញាប័ត្រ​ជាន់​ខ្ពស់ (Diploma) រយៈពេល ២ឆ្នាំ ផ្នែក​សិល្បៈ​នៃ​ការ​ចម្អិន​ម្ហូប​អាហារ បង្អែម ធ្វើ​នំ និង​ដុត​នំ មិនមែន​ត្រឹម​វគ្គ​ខ្លីៗ​ឡើយ ពោល​ស្រប​តាម​បទដ្ឋាន​អាស៊ាន និង​ក្រម​សីលធម៌​ការងារ​ប្រទេស​ស្វីស ហើយ​ទទួល​ស្គាល់​ដោយ​មហាវិទ្យាល័យ​គ្រប់គ្រង​សណ្ឋាគារ និង បដិសណ្ឋារកិច្ច​ដ៏​ល្បី​នៅ​ទីក្រុង​លូសឺ​ន ប្រទេស​ស្វីស (Swiss Hotel Management Academy Lucerne ឬ SHL)។

សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ចង់​កក់​កន្លែង​សម្រាប់​កម្មវិធី The Last Supper ដែល​ជា​ថ្ងៃ​បើក​ចុង​ក្រោយ​របស់​ហាង Black Bambu ដោយ​មាន​ទីតាំង​នៅ​ផ្ទះ​លេខ ២៩ ផ្លូវ ២២៨ សម្ដេច​មង្គល​អែម អាច​ទាក់ទង​ទៅ​លេខ 011 234 088 ឬ​អ៊ីមែល pr.manager@acac.edu.kh ៕

រូបតំណាង

អត្ថបទ៖ វិទូ

មតិយោបល់