• 2018-08-19 02:20:02
  • ចរាចរណ៍

បន្ទាន់! អាជ្ញាធរ​សម្រេច​ផ្អាកចរាចរផ្លូវជាតិលេខ៤ ត្រង់ស្ពាន​សំរោងទាំងស្រុង​ហើយ

  • 2018-08-19 02:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួងធនធានទឹក​ឲ្យ​ដឹង​នៅ​ព្រឹក​នេះថា​អាជ្ញាធរ​ខត្ត​ព្រះ​សីហនុ បាន​ផ្អាក​ចរាចរណ៍ទាំងស្រុង​ហើយ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​៤ ត្រង់​គីឡូម៉ែត្រលេខ១១៦ និង​១១៧ ចំណុច​ស្ពានសំរោង​ដោយ​ហេតុថា​ទឹក​បាន​ឡើង​មួយ​កម្រិត​ទៀត​លើស​ពីម្សិល​មិញ និង​កំពុង​ហូរកាត់​លើ​ផ្លូវ។

កាលពី​ម្សិល​មិញ​ត្រង់ចំណុច​ស្ពានសំរោង នេះ ទឹកបាន​បន្ត​កើន​ឡើង​ ហើយអាជ្ញាធរ​បាន​ហាមរថយន្ត​ធុនធំឆ្លងកាត់ ដោយ​អនុញាតិ​តែរថយន្ត​ធុនស្រាល។ ប៉ុន្តែនៅព្រឹកនេះ​ដោយ​សារ​ស្ថានភាព​ទឹក​បាន​លើង​លើស​ពី​ម្សិល​មិញ​មួយ​កម្រិត​ទៀត ទើម​អាជ្ញាធរខេត្ត​សម្រេច​ផ្អាក​ចរាចរណ៍​ទាំង​ស្រុង​តែម្តង។​ នេះបើតាម​ប្រ​ភពដដែល។

ក្រ​សួង​ឲ្យ​ដឹង​តាម​រយៈហ្វេសប៊ុក​របស់ខ្លួនទៀតថា៖ «ទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦-១១៧) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានកើនឡើងមួយកម្រិតបន្ថែមទៀត និងកំពុងហូរកាត់ពីលើផ្លូវ និងស្ពាន ប្រវែងជាង ៣០០ ម ។ ការធ្វើចរាចរឆ្លងកាត់ ត្រូវបានអាជ្ញាធរផ្អាកទាំងស្រុងហើយ»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់