• 2018-09-06 08:07:02
  • ព័ត៌មាន

មកមើលសត្វតោដ៏ធំ លោតឡើងឡានអ្នកទេសចរ រួចស្និទ្ធស្នាលគ្នា កម្របានឃើញ (វីដេអូ)

  • 2018-09-06 08:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​ខ្សែ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ឧទ្យាន​សត្វ​ព្រៃ Taigan Safari Park នៅ​ក្នុង​ទីក្រុង Vilnohirsk នៃ​ប្រទេស​អ៊ុយក្រែន បាន​បង្ហាញ​ឲ្យ​ឃើញ សត្វ​តោ​ដ៏​ធំ​មួយ​ក្បាល លោត​ឡើង​ឡាន​អ្នកទេសចរ រួច​បញ្ចេញ​កាយវិការ​ស្និទ្ធស្នាល​គ្នា កម្រ​បាន​ឃើញ​បំផុត។

សត្វ​តោ​ដ៏​ធំ​ដែល​មាន​ឈ្មោះ​ថា Filya ខាងលើ បាន​ហក់​ឡើង​ឡាន រួច​ននាល និង​លិឍ​អ្នកទេសចរ ហាក់​បី​ដូច​ជា​ម្ចាស់​របស់​វា​អីចឹង។

គួរ​បញ្ជាក់​ថា ឧទ្យាន Taigan Safari Park គឺ​ជា​ទីកន្លែង​ដ៏​ល្បីល្បាញ​មួយ ដែល​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ​នូវ​ទិដ្ឋភាព ក៏​ដូច​ជា​បទពិសោធន៍​បែប​ស្និទ្ធស្នាល​គ្នា ជាមួយ​សត្វ​តោ​នៅ​ទី​នោះ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Globalnews ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់